More

    នៅទីបញ្ជាការរដ្ឋានកងពលតូចថ្មើរជើងលេខ៤២ បានរៀបចំពិធីសាកសួរសុខទុក្ខអតីតយុទ្ធជននិងគ្រួសារយោធិនជួបការលំបាក

    spot_img

    ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី  នាក់  វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២បានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជននិងគ្រួសារយោធិនជួបការលំបាកចំនួន១០០គ្រួសារ នៅទីបញ្ជាការ​កងពលបន្ទាយអូរឫស្សី ក្រុងសំរោង  ខេត្តឧត្តរមានជ័យ។
    ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់  ឯកឧត្តម​ប៉ែន កុសល្យ អភិបាល​នៃគណះ​អភិបាលខេត្ត​ឧត្តរមានជ័យ ក្នុងឱកាស​សំណេះសំណាល ឯកឧត្តម អភិបាលខេត្ត​បានថ្លែងបញ្ជាក់ថា ជានិច្ចកាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជនដោយក្តីអាណិតស្រឡាញ់ និងដឹងគុណយ៉ាងធំធេងចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់អាយុជីវិតចូលរួមក្នុងការស្វែងរកការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

    ជាមួយគ្នានេះផងដែរ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ផងនោះ ឯកឧត្តម  បាននាំយកអំណោយដ៏ថ្លៃថ្លា​របស់​ឯកឧត្តម នាយឧត្តម​សេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម​ទេសរដ្ឋមន្ត្រី យកមកចែជូនដល់អតីតយុទ្ធនិងគ្រួសារយោធិនចំនួន១០០គ្រួសារនេះផងដែ ដែលទទួល​បានក្នុងមួយគ្រួសាររួមមាន
    អង្ករ១ការរ៉ង​
    មី ១ កេស
    ទឹកក្រូច ១ កេស
    ប៉ីចេង ១ គីឡូក្រាម​
    មួក អតីត​យុទ្ធ ១
    ក្រម៉ា  ១​
    ថវិការ ៥០០០០៛   ។​
    ក្រោយពីបានទទួលអំណោយរួចបងប្អូនបានចូលរួមលែងល្បែងប្រជាប្រីយ៍និងពិសារនំបញ្ចុកសន្តិភាពនិងរាំលេងកំសាន្តអបអរសាទក្នុងឱកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងខិតជិតមកដល់ថ្ងៃខាងមុខនេះផងដែ ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img