More

    អភិបាលខេត្តកំពត៖ ធ្វើជាមន្ត្រីត្រូវបម្រើរាស្ត្រ ជៀសវាងពាក្យថាមន្ត្រីជើង១០

    spot_img

    កំពត៖ អភិក្រមទាំងប្រាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញសម្រាប់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលមានតួនាទីបំរើប្រជារាស្ត្រ ត្រូវចងចាំរៀបចំខ្លួន ពោលគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ហើយមន្ត្រីទាំងអស់ ត្រូវជៀសអោយបាននូវពាក្យថា ជាមន្ត្រីជើងដប់។

    នៅថ្ងៃទី២២ ខែតុលាឆ្នាំ ២០២០នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកយកប្រសាសន៍សម្តេចតេជោ មកណែនាំដល់មន្ត្រី ក្នុងឱកាសពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកអង្គរជ័យ និងអភិបាលរងក្រុងកំពត ដើម្បីជាការដាស់ទឿនដល់មន្ត្រីក្រោមឱវាទ។

    នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេច អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីជាការរំលឹកដល់មន្ត្រីទាំងអស់ មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវតែងតាំថ្មីនោះទេ ត្រូវតែចង ចាំជានិច្ច និងអនុវត្តន៍ដើម្បីសម្រេចបាន នូវសមិទ្ធផលថ្មីៗមន្ថែមទៀត ជូនអង្គភាព ប្រជាពលរដ្ឋ និងជាតិមាតុភូមិ។

    ឯកឧត្តមបន្ថែមថា យើងជាមន្ត្រីបំរើប្រជាពលរដ្ឋ ដូច្នេះយើងត្រូវតែពង្រឹងវប្បធម៌ចុះមូលដ្ឋាន ដើម្បីស្វែង យល់ពីបញ្ហា ទុក្ខកង្វល់ និងសំណូមពរ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ដោយជៀសវាងឲ្យបាននូវ ពាក្យថា “មន្ត្រីជើងដប់”។

    ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការ ជាមួយអភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ដើម្បីពួតដៃគ្នា អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធ្វើអោយមូលដ្ឋានមានការអភិវឌ្ឍ ជាបន្តបន្ទាប់បន្ថែមទៀត ហើយអភិបាលរងថ្មី ត្រូវខិតខំប្រឹងប្រែងអោយ អស់ពីសមត្ថភាពក្នុងការបំរើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ពិសេសបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាលសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែមានប្រសិទ្ធភាពឡើង។

    ក្នុងពិធីនេះ យោងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៣៦៩៥ប្រ.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានសម្រេចតែងតាំង លោក អ៊ិត សែនសំណាង ឋានន្តរស័ក្កគ្រូបង្រៀនកម្រិតឧត្ដមដើមខ្សែលេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តមក្រសួងអប់រំ យុវជននិងកីឡាឱ្យចូលកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលស្រុកអង្គរជ័យ ខេត្តកំពត និងយោងប្រកាសលេខ៣៦៩៧ប្រ.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ក្នុងនោះត្រូវបានសម្រេច ផ្ទេរភារកិច្ចអភិបាលរងក្រុងកំពតចំនួនពីររូបគឺលោក ចែម ផាអភិបាលរងក្រុង លោក សេង វុត្ថា អភិបាលរងក្រុង ឲ្យមកបម្រើការងារជាមន្ត្រី ក្នុងសាលាខេត្តកំពត និងតែងតាំង លោកសែត សារិទ្ធិ ឋានត្តរស័កអនុមន្ត្រីថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពត៕ រូបភាព និងអទ្ថបទ៖ ហង្ស សុភាព

    spot_img

    អត្ថបទទាក់ទង

    spot_img