More

    សាលាឆាន់និងសមិទ្ធផលនានាក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី) ត្រូវបានសម្ពោធឆ្លងឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ

    spot_img

    កោះកុង÷ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះ កុង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងឧប ដ្ឋានសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្តទេពនិមិត្ត(ហៅវត្តថ្មី) និងមានព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេច ព្រះមហាសង្ឃរាជនៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

    ពិធីសម្ពោធឆ្លងឧបដ្ឋានសាលាឆាន់ បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នឹងឯកឧត្តម លោកជំទាវ លោក លោកឧកញ៉ា គណៈប្រតិភូ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិក្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

    ថ្លែងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលាឆាន់នេះ លោកជំទាវ មិថុនា ភូថង អភិ បាលខេត្តកោះកុង បានអានរបាយការណ៍អំពីភូមិសាស្ត្រនិងសមិទ្ធផលនានា ក្នុងខេត្តដែលរីកលូតលាស់ពីមួយឆ្នាំ ទៅមួយឆ្នាំ និងកំពុងអភិវឌ្ឍន៍បន្ត ជូនគណៈអធិបតី។

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានមានប្រសាសន៍លើកឡើងថា បណ្ដាញសង្គមរបស់យើងទូទៅគឺមានឃើញច្បាស់ណាស់ មានការបញ្ជ្រាប មានការបង្ហាត់បង្រៀនធ្វើឱ្យយើងស្វែង យល់ទៅផ្លូវផ្សេងៗ ខ្លះក៏រើសយកពុទ្ធ សាសនាមកធ្វើដំណឹងជីវិតរបស់គាត់ ខ្លះក៏ងាកទៅផ្លូវផ្សេងមួយ ដែលធ្វើឲ្យមាន ការប៉ះពាល់ដល់សង្គមរបស់យើង។ អញ្ចឹងហើយការអូសទាញតាមបណ្ដាញសង្គម គឺមានផលប៉ះពាល់មកដល់យើងខ្លាំងណាស់ ដូច្នេះហើយបណ្ដាញសង្គម សូមបងប្អូនកូនក្មួយ មើលគឺឲ្យមានការចំណេញ មានការថ្លឹងថ្លែង មានការពិចារណា។

    ឯកឧត្តមនាយឧត្តម ទៀ សីហា មាន ប្រសាសន៍ថា កត្តាមួយទៀត គឺកត្តាគ្រឿងញៀន ដែលសម្ដេចមហាបវរធិបតី តែងតែលើកឡើងថា ឥឡូវនេះលោកបានចេញបញ្ជាយ៉ាងច្បាស់លាស់ណាស់ដើម្បី បង្ក្រាបរាល់ការជួញដូរ និងការសេពគប់។ ជាឆន្ទៈមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ បំបាត់ឱ្យបាននៅរាល់បញ្ហាគ្រឿង ញៀន។

    ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា បានមានប្រសាសន៍សូមលើកទឹកចិត្តដល់លោកជំទាវអភិ បាលខេត្ត ដែលជាប្រធានឯកភាពរដ្ឋបាលខេត្ត ធ្វើយ៉ាងណាក្តាប់ព័ត៌មានឲ្យបាន កន្លែងណាដែលមានគ្រឿងញៀនត្រូវតែបង្ក្រាបជាចាំបាច់។ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់លើមន្ត្រីរាជការ ត្រូវធ្វើជាគំរូ ត្រូវធ្វើតេស្តទាំងអស់ គ្រប់ថ្នាក់ ទាំងមន្ត្រីសាលាខេត្ត ទាំងកងកម្លាំងមានសមត្ថកិច្ច ទាំងនគរបាល ទាំងសឹករង និងទាំងកងរាជអាវុធហត្ថ ត្រូវតែធ្វើតេសទាំងអស់ បើឃើញវិជ្ជមានគ្រឿងញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្តង គឺមិនមានការតវ៉ា(មន្ត្រីរាជការត្រូវតែស្អាតស្អំ)។

    ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានជំរុញអនុវត្តជាប់ជាប្រចាំ នៅកម្មវិធីកែទម្រង់អភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ មានភាពប្រទាក់ក្រឡាគ្នា ដើម្បីធានាការលើក កម្ពស់អភិបាលកិច្ចក្នុងវិស័យសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកប ដោយចេរភាពនិងសមធម៌។ រាជរដ្ឋាភិបាលបានចាត់វិធានការមុតស្រួចក្នុងការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះការឆ្លងរីករាលដាលនៃជំងឺឆ្លងនានា ជាមួយនឹងវិធានការស្នានិងជំរុញ ដែលទទួលរងនឹងផលប៉ះពាល់ពីវិបត្តិផ្សេងៗ តាមរយៈពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធជំនួយសង្គម ដើម្បីជួយគាំពារដល់ក្រុមគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិជំងឺកូវីដ.១៩ ។

    សូមបញ្ជាក់ថា ពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋាន និងសមិទ្ធផលនានា ក្នុងវត្តទេពនិមិត្ត បន្ទាប់ពីរកាត់ខ្សែបូរឱ្យដំណើរការ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងឯកឧត្តម លោកជំទាវ ប្រជាពលរដ្ឋ បានអញ្ជើញរាប់បាតព្រះសង្ឃចំនួន ១៥០អង្គ ដើម្បីបញ្ចប់កម្មវិធីបុណ្យ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img