More

    អគ្គីភ័យឆេះព្រៃកណ្តាលក្រុងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់

    spot_img

    បាត់ដំបង! អគ្គីភ័យបានឆាបឆេះដីព្រៃមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោងប្រមាណ ១៦និង២០នាទី ថ្ងៃទី២៥ ខែមីនា  ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៤ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

    ករណីអគ្គីភ័យកើតឡើងនេះដែរបង្ករឡើងដោយជនមិនស្គាល់មុខបានដុត ហើយបណ្តាលអោយឆេះព្រៃលើដីរបស់ឈ្មោះ អ៊ឹង លឹមហ៊ី ភេទប្រុស អាយុ៧០ឆ្នាំ (ជាអនិកជនខ្មែរនៅអាមេរិក) ហើយករណីខាងលើនេះដែរមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ៕

    spot_img

    អត្ថបទទាក់ទង

    spot_img