More

    អបអរសាទរ ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងភូមិទាំង៥០ នៃស្រុកពាមជរ.!

    spot_img

    ខេត្តព្រៃវែង÷នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អេង ចំរើន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង ចូលរួមអមដំណើរ ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងភូមិទាំង៥០ នៃស្រុកពាមជរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារឃុំ ភូមិ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពាមជរ ។

    ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវណិតិសម្បទា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកបក្ស និងក្នុងនាមប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មជួយជ្រោមជ្រែងការងារគណបក្ស និងបម្រើដល់ឧត្តមផលប្រយោជន៍ជាតិ តាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា ហើយកន្លងមកនេះសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកពាមជរ មានការកើនឡើងគួរជាទីពេញចិត្ត ។

    ឯកឧត្តម បានបន្តទៀតថា ថ្វីត្បិតការដឹកនាំរបស់គណបក្សពុំបានល្អឥតខ្ចោះក៏ពិតមែន ប៉ុន្តែភាពរីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ច អាត្រាថយចុះនៃភាពក្រីក្រ ការអភិវឌ្ឍន៍វិស័យសុខាភិបាល ឆ្ពោះទៅរកការលុបបំបាត់ជំងឺឆ្លងមួយចំនួនដូចជា ជំងឺរបេង និងជំងឺជំងឺគ្រុនចាញ់ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន សាលារៀនមានស្ទើរគ្រប់ទិសទី បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជា និងសម្រេចបាននូវការរក្សាស្ថេរភាពជីវភាពប្រជាជន ទោះពិភពលោកកំពុងស្ថិតក្នុងវិបត្តិនៃភាពមិនច្បាស់លាស់ រួមមានទាំងការរាតត្បាតនៃជំងឺកូវីដ១៩ជាសាកល វបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះក្នុងតំបន់មជ្ឈិម-បូព៌ា ។
    មិនតែប៉ុណ្ណោះក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានជំរុញការអភិវឌ្ឍន៍ លើកកម្ពស់គុណភាពធនធានយុវជនតាមរយៈបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ស្របតាមគោលដៅយុទ្ធសាស្រ្តទាំង៥ សំដៅបង្កើនការងារជូនពលរដ្ឋទូទាំងប្រទេស ធានាកំណើនសេដ្ឋកិច្ច ពង្រឹងសម្ថភាពអភិបាលកិច្ច និងលើកកម្ពស់ស្ថាប័ន ។

    ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋមន្រ្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានពាំនាំនូវមតិផ្ដាំផ្ញើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សួរសុខទុក្ខ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់រូប និងសូមឲ្យមានការចូលរួមគាំទ្រអនុវត្តតាមគោលនយោបាយគណបក្ស ចូលរួមបម្រើដល់ឧត្តមប្រយោជន៍ជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីដឹកនាំកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img