More

    បុរសកម្មករសំណង់ម្នាក់ត្រូវបានឆក់ចរន្តខ្សែភ្លើងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    spot_img

    បាត់ដំបង! បុរសជាកម្មករសំណង់ម្នាក់ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយរងរបួសធ្ងន់នៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមជាងនិងកម្មករខាងលើបាននាំគ្នារៀបឥដ្ឋបិទជញ្ជាំងផ្ទះនៅចំណុចទីតាំងកើតហេតុខាងលើ ដោយកូនជាងបានប្រើប្រាស់ដែកសសៃឈរយោងកំបោនៅលើដំបូលផ្ទះ ហើយកន្ទុយដែកក៏បានឡើងទៅក្បែខ្សែភ្លើងបី (ខ្សែភ្លើងធំរបស់រដ្ឋ)ក៏បណ្ដាលអោយស្រូបឆក់សន្លប់ស្តូកស្តឹងតែម្តង។

    ក្រោយពេលកើតរថយន្តសង្គ្រោះនៃមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបងបានចុះទៅដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះបន្ទាន់ តែជាអកុសលពេលទៅដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

    spot_img

    អត្ថបទទាក់ទង

    spot_img