More

    ឆេះអេស្កាវ៉ាទ័រ០១គ្រឿងខណៈកំពុងកាយពង្រាបដីស្រែ

    spot_img

    (បាត់ដំបង)អេស្កាវ៉ាទ័រ០១គ្រឿងត្រូវបានអគ្គីភ័យឆាបឆេះខណៈកំពុងកាយពង្រាបដីស្រែនៅវេលាម៉ោងប្រមាណ ១៤និង០០នាទី ថ្ងៃទី១៩.ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីស្រែមួយកន្លែង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

    ករណីគ្រោះថ្នាក់អគ្គីភ័យខាងលើនេះដែរបង្ករឡើងដោយការឆ្លងប្រព័ន្ធភ្លើងនិងបណ្តាលអោយឆេះអេស្កាវ៉ាទ័រចំនួន ១គ្រឿងខណៈកំពុងបើកកាយពង្រាបដីស្រែនិងធ្វើអោយខូចខាតប្រមាណចំនួន ៥០%តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ។

    នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងដើម្បីចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តផងដែរ៕ដោយ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img