More

    បវរកញ្ញាមកពីជុំវិញពិភពលោកមានចំនួន៥០ប្រទេស បានធ្វើដំណើរមកទស្សនៈកិច្ចនៅខេត្ត ព្រះសីហនុ បានសម្តែងអារម្មណ៍ពេញចិត្ត ខណៈពេលមកទឹកដីខេត្តព្រះសីហនុបាន ឃើញ សមទ្ធផលរីកលូតលាស់គ្រប់វិស័យ

    spot_img

    ព្រះសីហនុ៖ ក្រុមបវរកញ្ញាមកពីជុំវិញពិភពលោក បានធ្វើដំណើរមកប្រទេសកម្ពុជា ថ្លែងក្នុង បទសម្ភាសន៍កាលពីល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២៤ អ្នកនាង ប្រាសាទ ដាវីន ដែលជាអ្នក ទទួលបន្ទុកក្នុងការរៀបចំការប្រកួតអន្តរជាតិនេះ បានឲ្យដឹងថា ដើម្បីចូលរួមប្រកួត ប្រជែង កម្មវិធី Universal Woman ២០២៤ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។ ក្នុងកម្មវិធីប្រកួត អន្តរជាតិនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នៅទឹកដីអង្គរ-ខេត្តសៀមរាប។ អ្វីដែលសំខាន់ អ្នកស្រី បានដឹកនាំបេក្ខភាព Universal Woman 2024 ទាំងអស់ គ្រងនូវឈុតអប្សរាខ្មែរ ដើម្បីថតរូបនៅប្រាសាទអង្គរវត្ត ថែមទៀតផង។

    ជាមួយគ្នានោះ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានអញ្ជើញ បវរកញ្ញាពិភពលោក មកពីប្រទេស ផ្សេងៗចំនួន៥០ប្រទេសបន្តមកទស្សនកិច្ចខេត្តព្រះសីហនុ ក្នុងនាមជាម្ចាស់ ផ្ទះលោកជំទាវក៏បានរៀបចំ សណ្ឋាគារ KD Hotelលំដាប់អន្តរជាតិ បន្ថែមពីរនោះលោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ក៏បានណែនាំដល់បវរកញ្ញាអំពីរបៀបកាច់ផ្ការំដួល និងបានជូន នូវសឹងបុរាណខ្មែរយើង និងកន្លាសអាវរូបផ្ការំដួល ជូនដល់បវរកញ្ញាជាអនុស្សាវរីយ៍ រួចបន្តទៅបង្ហោះ គោមដុតកាំជ្រួចនៅមាត់ឆ្នេរសមុទ្រឆ្នេរអូត្រេះ ក្រុងព្រះសីហនុ ដើម្បីបង្កើតឲ្យ ភាពសប្បាយរីករាយផងដែរ កាលចូលមកទស្សនៈកិច្ចរបស់បវរកញ្ញាជាង៥០ប្រទេស មានរយៈពេល១ថ្ងៃ ១យប់ ចូលមកថ្ងៃទី១៧ ត្រឡប់ទៅវិញនៅថ្ងៃទី១៨ ពេលល្ងាចទី១៨ ខែមីនា ឆ្នាំ២០២៤។

    ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ នាវេលាយប់ថ្ងៃទី១៧ មីនា ។

    ដើម្បីបង្ហាញអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់កោះ និងតំបន់ រមណីយដ្ឋាននានា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តបានសម្របសម្រួលជូន បវរកញ្ញាចម្រុះជាតិសាសន៍ចំនួន ៥០ ប្រទេស ទៅទស្សនានៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍នៅលើដីកោះ មានធនធានធម្មជាតិ ធនធានជីវចម្រុះបាតសមុទ្រ មានឆ្នេរវែងសរល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនា និងសម្រាកលំហែកម្សាន្ត។

    ក្នុងដំណើរទស្សនកិច្ចនេះដែរ ក្រុមបវរកញ្ញាទាំងអស់មានការសប្បាយរីករាយ ដោយឃើញ អំពីការអភិវឌ្ឍនៅលើដីកោះមានឆ្នេរ មានសណ្ឋាគារលំដាប់អន្តរជាតិ មានធនធានធម្មជាតិ ល្អស្អាត ដែលជាការទាក់នឹងចាប់អារម្មណ៍ ក្នុងការផ្សព្វផ្សាយអំពី សក្កានុពល របស់ខេត្ត ព្រះសីហនុ ជាពិសេសនៅតំបន់ដីកោះ។

    ជាមួយគ្នានេះដែរក្រុមបវរកញ្ញាទាំង ៥០ ប្រទេសក៏បានបន្តទស្សនាការអភិវឌ្ឍនៅក្នុង ក្រុងព្រះ សីហនុ និងទស្សនាការស្ថាបនាខ្មែរធ្វើបាន និងទីតាំងព្រះថោងនាងនាគ ដែលជាកន្លែង ទេសចរណ៍វប្បធម៌ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុផងដែរ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img