More

    ក្រុមចោរលួចគោដ៍សមកម្មត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៣នាក់

    spot_img

    (បាត់ដំបង)ក្រុមមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចគោក្របីអ្នកស្រុកយ៉ាងសកម្មត្រូវបានកន្លងសមត្ថកិច្ចបង្ក្រាបបានបន្តបន្ទាប់ចំនួន៣នាក់។

    ការឃាត់ខ្លួននេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ដោយដំបូងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

    និងទី២-ឈ្មោះ ភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង ទាក់ទងក្នុងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះ មៀន យ៉ុន ភេទប្រុស អាយុ៦៦ឆ្នាំ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០០និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី៣ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

    ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យខាងលើ នៅថ្ងៃដដែល វេលាម៉ោង ១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀត ឈ្មោះ បឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតរួមមាន៖
    -រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ Hyundai ពណ៌ស ឆ្នាំ ២០០៤ ពាក់ស្លាកលេខ 3A- 36 60 លេខតួKMFG A17A P4C 001102 លេខម៉ាស៊ីន D4DA 4472122។
    -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន
    -សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
    -ទូរស័ព្ទដៃចំនួន២គ្រឿង
    -សត្វគោចំនួន០៧ក្បាល។

    នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។

    បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img