More

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយករថយន្តម៉ាក់ Mazda នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

    spot_img

    ដោយអនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយករថយន្តម៉ាក់ Mazda CX3 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីន​អេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ទើបជនសង្ស័យឃើញដូច្នេះក៏លួចបើករថយន្តគេចទៅដល់ស្រុកភ្នំស្រួច ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។

    ជនសង្ស័យឈ្មោះ ផល ណាន ភេទប្រុស ទីលំនៅបច្ចុប្បន្ននៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រថយន្តវិញ តាមការស្នើសុំ។

    បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img