More

    លោកអនុសេនីយ៍ឯក ជា ម៉ៅ ចេញវីដេអូទទូលស្គាល់កំហុស និងសូមទោសជាសាធារណ: បន្ទាប់ពីរដ្ឋបាលខេត្ត ចេញសេចក្តីបំភ្លឺ ករណី លោកជា ម៉ៅ និយាយថា ប្លង់ធ្លាក់ពីលើមេឃ!..

    spot_img

    កោះកុង÷ រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីបំភ្លឺ កាលពីថ្ងៃទី ៥ មីនា ឆ្នាំ២០២៤ ករណីវីដេអូរបស់បុគ្គល ជា ម៉ៅ ជាយោធានៅខេត្តកោះកុង ដែលមានការផ្សព្វផ្សាយតាមរយៈបណ្ដា
    សង្គម ដោយភ្ជាប់នៅសំណេរ និយាយថា”មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់…និងសូមប្រគល់ដីនេះជូនកងទ័ពវិញ”។

    ចំពោះករណីនេះ រដ្ឋបាលខេត្តជម្រាបជូនថា ដីដែលបុគ្គលជាទាហាន ឈ្មោះជា ម៉ៅ
    (តាមការអះអាងរបស់អ្នកស្គាល់) បានលើកឡើងក្នុងវីដេអូនេះ មានទីតាំងស្ថិត នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរមិន្ទ ខេត្តកោះកុង។ រដ្ឋបាលខេត្តសូមបញ្ជាក់ថា នៅមុនឆ្នាំ ២០២១ ដីនេះស្ថិតនៅក្នុងតំបន់ការពារ ធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយនៅពេល ដីនេះស្ថិតនៅក្នុងតំបន់ការពារ និងមិនឲ្យមានការកាន់កាត់ពីប្រជាពលរដ្ឋ ប៉ុន្តែមានក្រុមទាហានដែលមានស្នាក់ការនៅក្បែរដីនេះ បានចូលទៅកាប់ឆ្ការព្រៃ ទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារនេះ។ ក្រោយមកនៅឆ្នាំ ២០២១ ទីតាំងដីនេះត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ តាមរយៈអនុក្រឹត្យលេខ ៣០ អនក្រ-ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១។ បន្ទាប់ពីមានការកាត់ឆ្វៀលដីនេះ នឹងនៅពេលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ក្រុមការងារនៃមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចុះបញ្ជីដីស្នាក់ការរបស់ទាហានជាសម្បត្តិរបស់រដ្ឋ គ្រប់គ្រងដោយទាហាន និងដីដែលនៅសល់ ចុះបញ្ជីដីជូនប្រជាពលរដ្ឋដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
    នៅដំណាក់កាលបិទផ្សាយទិន្នន័យក្បាលដី មានទាហានមួយក្រុមបានដាក់ពាក្យបណ្ដឹងមករដ្ឋបាលខេត្ត ដោយជំទាស់មិនឱ្យចេញប័ណ្ណនៃដីនេះជូនប្រជាពលរដ្ឋ។ ហើយករណីនេះរដ្ឋបាលខេត្តបានព្យាយាមដោះស្រាយដោយផ្ទាល់ដីមួយចំនួនជូនពួកគាត់(ទាហាន)ប៉ុន្តែពួកគាត់មិនយល់ព្រមទទួលយក នឹងនៅ តែរក្សាចិត្តចង់បានដីនៅត្រង់ទីទាំងនោះ។ ការទាមទារ ការចង់បាន ដីរបស់អ្នកដទៃបែបនេះ គឺជាការចង់បានទាំងបំពាន និងរំលោភសិទ្ធិ។

    ទន្ទឹមនិងនេះដែរ លោកអនុសេនីយ៍ឯកជា ម៉ៅ មេបញ្ជាការរង កងអនុសេនាធំទី ២ កងវីរៈសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹកខេត្តកោះកុង បានចេញវីដេអូទទួល ស្គាល់កំហុស និងសុំទោសជាសាធារណៈ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រសួងដែលពាក់ព័ន្ធ ដែលរូបលោកបានប្រើពាក្យសម្ដីមិនសមរម្យលើបណ្ដាញប្រព័ន្ធសង្គមហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កងយោធពលខេមរភូមិន្ទ និងមានការភាន់ច្រឡំដល់មហាជន ដែលបានប្រើពាក្យថា”ប្លង់ធ្លាក់ពីលើមេឃគ្រាប់យកដីរបស់ពួកគាត់អស់..និងសូមប្រគល់ដីនេះជូនកងទ័ពវិញ” និងពាក្យសម្ដីមួយចំនួនទៀត៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img