More

    សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិងវជ្ជមានសារធាតុញៀនក្នុងខ្លួន

    spot_img

    (ប៉ៃលិន)បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនក្រោយពីធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះបានប៉ុន្មានថ្ងៃ។

    ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋអំពីករណីបាត់ម៉ូតូតែជនរងគ្រោះពុំបានដាក់ពាក្យបណ្ដឹងនោះទេ ប៉ុន្តែរាយការណ៍ផ្ទាល់ផ្ទាល់មាត់ ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់តាមស្រាវជ្រាវនិងជួយស្វែងរកម៉ូតូមកវិញ។
    រហូតដល់ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៤ កម្លាំងប្រជាការពារភូមិឡាក់៦២ ក៏បានប្រទះឃើញភិនភាគមុខសញ្ញាសង្ស័យ និងម៉ូតូ ដែលបានបាត់កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ រួចប្រជាការពារក៏បានកាក់សួរនាំ ហើយបានតេទូរសព្ទរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ភ្លាម បន្ទាប់មកក៏បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកធ្វើការសួរនាំ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ក្រោយពីបានសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន។
    បន្ទាប់មកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ធបាលស្ទឹងកាច់ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។
    សមត្ថកិច្ចបានបន្តថា  ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ណាត់ វីរៈ ភេទប្រុស អាយុ ៣២   ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មួយ រស់នៅបណ្ដោះអាសន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    ចំណែកជនសង្ស័យឈ្មោះ ភិន ដារ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ(វិជ្ជមាន+)សារធាតុញៀន រស់នៅបន្ទប់ជួលក្បែរកាសុីណូផ្លាមីហ្គូ ភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
    ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA ZOOMER-X ពាក់ផ្លាកលេខ ប៉ៃលិន 1C- 8917 សេរីឆ្នាំ ២០១៨ របស់ជនរងគ្រោះ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img