កោះកុង÷ រដ្ឋបាលខេត្តកោះកុង បានសហការ ជាមួយមន្ទីរធម្មការ និងសាសនាខេត្ត សាលាគណទាំងពីរគណៈ ប្រារព្ធនូវព្រះរាជពិធីបុណ្យដារទក្ខិណានុប្បទានថ្វាយព្រះរាជកុសលទៅតាមព្រះរាជវេណីជាតិខ្មែរ តាមបែបព្រះពុទ្ធសាសនា និងក្រាបបង្គំ គោរពព្រះវិញ្ញាណក្ខន្ធ
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥ និង៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ ព្រះរាជាវស្សា ដោយព្រះជរាពាធ ព្រះរាជសពរបស់ព្រះអង្គ បាននឹងដំកល់ព្រះសពនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធិបុណ្យដាទក្ខិណានុប្បទាន ថ្វាយព្រះរាជកុសលទៅតាមព្រះរាជវេណីជាតិខ្មែរ តាមបែបព្រះពុទ្ធសាសនា ។
ដោយភាពសោកសៅអាឡោះអាល័យ ពីគណៈសង្ឃនាយកទាំងពីរគណៈ ស្ថាបន័ព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញាត្តិ រដ្ឋ សភាជាតិ ព្រឹទ្ធសភាជាតិ រាជរដ្ឋាភិបាល មហាពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស បាននឹងកំពុងកាន់ទុក្ខយ៉ាងក្រៀមក្រំបំផុត។
ដោយឡែករដ្ឋបាលខេត្តកោះកុង បាន
សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត សាលាគណៈ ទាំងពីរគណៈ រៀបចំប្រារព្ធ នូវព្រះរាជពិធីបុណ្យដារទក្ខិណានុ ប្បទានថ្វាយព្រះរាជកុសលទៅតាមព្រះរាជវេណីជាតិខ្មែរ តាមបែបព្រះពុទ្ធសាសនា និងក្រាបបង្គំគោរពព្រះវិញ្ញាណ ក្ខន្ធ សម្ដេចអគ្គមហាសង្ឃរាជ ជាអង្គម្ចាស់ នូវវត្តជោតញ្ញាណ នាថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយសេចក្ដីគោរពជ្រះថ្លាដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរតនត្រ័យ ។ ដើម្បីជាការតបស្នង នៅព្រះរាជពលី របស់សម្ដេចអគ្គមហា សង្ឃរាជ ជាអម្ចាស់ក្នុងការបូជាថ្វាយចំពោះព្រះពុទ្ធសាសនា និងការកសាងជាតិក្រោយពីការរំដោះ ៧មករា ឆ្នាំ១៩៧៩ មក។
ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាត្តិ ថ្វាយព្រះអាល័យចំពោះ ព្រះវិញ្ញាណ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ សូមព្រះវិញ្ញាណព្រះបរមរាជានុញ្ញាត្តិ ទទួលនូវព្រះរាជកុសល ដោយព្រះរាជានុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត និងព្រះវិញ្ញាណសម្ដេចព្រះអគ្គមហាសង្ឃរាជជាអង្គម្ចាស់ ស្ដេចយាងគង់ប្រថាប់សោយសុខ ក្នុងឋានព្រះបរមសុខ ។
សូមក្រាបបង្គំទូលថ្វាយ ពីទូលព្រះបង្គំ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សាលាគណទាំងពីរគណៈ មន្ទីរធម្មការ និងសាសនា មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ មន្រ្តីរាជការ មហាពុទ្ធបរិស័ទ៕ ដោយ ញុឹប សន