More

    លោក គេនចាន់ធី ប្រធានរតនាគារខេត្តរតនគិរី ដែលគេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ម្នាក់ ដែលរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ត្រូវបានជនរងគ្រោះចំនួន 2 គ្រួសារ ដាក់ពាក្យបណ្ដឹង ធ្វើការចោទប្រកាន់

    spot_img

    ខេត្តរតនគិរី
    ក្រុងបានលុង កាលពីថ្ងៃអាទិត្យទី 26 ខែកុម្ភៈឆ្នាំ 2024 លោកឃាងហួរ និងលោក ឡាចចាន់សុវ៉ាត ដែលមានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី បានទៅកាន់អធិការនៃអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីដាក់ពាក្យបណ្ដឹង ប្តឹងលោក គេនចាន់ធី ដែលមានតួនាទីជាប្រធានរតនគារខេត្តរតនគិរី
    នៅក្នុងកម្មវត្ថុនៃពាក្យបណ្ដឹងនោះដែរ តាមដែលអ្នកសារព័ត៌មានយើងបានដឹង  គឺប្ដឹងលោក គេនចាន់ធីពីបទ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ មានន័យថា ធ្វើឱ្យភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិរបស់ខ្លួន កាលពីយប់ថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2024។
    សូមរំលឹកផងដែរថា កាលពីវេលាម៉ោង 1:00 នាទី យប់ថ្ងៃទី 24 ខែកុម្ភៈឆ្នាំ2024 នៅត្រង់ចំណុច ពីមុខមន្ទីរអភិវឌ្ឍន៍និងជនបទខេត្តរតនគិរី តាមបណ្ដោយផ្លូវជាតិលេខ 25
    មានករណីអគ្គីភ័យឆេះ ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន 4 ល្វែង ក្នុងនោះផងដែរផ្ទះរបស់លោក ឃាងហួ ដែលមានភរិយាឈ្មោះ
    ជាវវួច មុខរបររកស៊ី បើកហាងលក់គ្រឿងបន្លាស់ កង់រថយន្ត យ៉ាន់រថយន្ត និងផ្លាស់ប្ដូរកង់យ៉ាន់ រថយន្ត គ្រប់ប្រភេទ ឆេះអស់ផ្ទះចំនួន 3 ល្វែង និងឆេះទ្រព្យសម្បត្តិក្នុងផ្ទះ អស់គ្មានសល់ សរុបជាថវិកានៃការខូចខាតគិតជាទឹកប្រាក់អស់ចំនួន 11 1500 ដុល្លា សហរដ្ឋអាមេរិក ទី 2 ផ្ទះលោក ឡាចចាន់សុវ៉ាត ដែលមានភរិយាឈ្មោះ វឿនរ៉ាវី មុខរបរលក់គុយទាវ បាយ និងកាហ្វេ ឆេះផ្ទះអស់ចំនួន 1 ល្វែង និងទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់អស់ចំនួន 6 0000 ដុល្លារសហរដ្ឋអាមេរិក។

    តាមសាក្សីដែលបានឃើញហេតុការណ៍ បានប្រាប់មកកាន់អ្នកសារព័ត៌មានយើងថា កាលពីអំឡុងម៉ោងប្រហែល 5:30 នាទីល្ងាចថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2024 ឃើញមានភ្លើងឆេះហុយៗ តិចៗ នៅត្រង់ចំណុច ខាងក្រោយផ្ទះ លោក គេន ចាន់ធី ក្នុងរោងសិប្បកម្មកែច្នៃឈើរបស់លោក រហូតដល់ម៉ោង 1យប់ ក៏ឮសំឡេងផ្ទុះចំនួន 1 ដង ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍នោះទេ រហូតដល់ម៉ោង 2:00 យប់ក៏ឮសំឡេងផ្ទុះ ម្ដងទៀត ពេលនោះខ្លួនក៏ចេញមកក្រៅមើល អ្វីដែលគួរឲ្យតក់ស្លុត និងភិតភ័យ ពន់ពេកនោះ
    អណ្តាតភ្លើង ឆាបឆេះ ឡើងទៅលើយ៉ាងសន្ធោ សន្ធៅ ចេញពីរោងសិប្បកម្មកែឆ្នៃឈើ របស់លោក គេន ចាន់ធី ។

    ដោយឡែកលោក គេនចាន់ ប្រធានមន្ទីរតនគារខេត្តរតនគិរី និងជាម្ចាស់សិប្បកម្មកែឆ្នៃឈើខុសច្បាប់ ដែលធ្វើឲ្យ ភ្លើងឆេះរាលដាល រហូតទៅដល់ ឆេះផ្ទះអ្នកជិតខាងនោះ បានប្រាប់មកកាន់អ្នកសារព័ត៌មានយើងថា ខ្លួនក៏ជាជនរងគ្រោះម្នាក់ផងដែរ នៅក្នុងឧបទរហេតុអគ្គីភ័យនេះ ក្នុងករណីប្ដឹងទាមទារសំណងពីឈ្មោះខាងលើ តាមការលើកឡើងរបស់លោក គេន ចាន់ធី  គឺលោកមិនអាចទទួលខុសត្រូវបានទេ លោកបានលើកឡើងថា មិនដឹងជាភ្លើងឆេះចេញពីប្រភពណាឲ្យពិតប្រាកដ ទោះបីជាយ៉ាងនេះក៏ដោយ លោកបានអះអាងថា នៅក្នុងអំឡុងពេលមុនកើតហេតុ និងពេលកើតហេតុ លោកមិនបាននៅកន្លែងនេះនោះទេ
    គឺលោកសម្រាកនៅផ្ទះវីឡារបស់លោកប៉ុន្តែលោកបានបញ្ជាក់ថារហូតដល់ម៉ោង 2ជាង ទើបលោកមកដល់កន្លែងកើតហេតុ។

    ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ ក៏បានសំណូមពរទៅកាន់លោក គេនចាន់ធី ប្រធានរតនគារខេត្តរតនគិរី ឲ្យធ្វើការសម្របសម្រួលគ្នាជាមួយជនរងគ្រោះ និងសងសំណង នៃការខូចខាត ទៅគេទៅ មិនត្រូវគេចវេស ហើយមិនមានការទទួលខុសត្រូវ អញ្ចឹងនោះទេ។

    spot_img

    អត្ថបទទាក់ទង

    spot_img