More

    ឈើព្រៃ នៅចង្កេះភ្នំ ហាត យ៉ាវ និងភូមិពែង ជាប់ព្រំប្រទល់ភូមិមុយ ត្រូវបានកាប់បំផ្លាញ

    spot_img

    ខេត្តរតនគិរី÷ ស្រុកអណ្ដូងមាស ព្រៃឈើក្រាស់ស្មឹករបស់រដ្ឋ គ្រប់គ្រងដោយដែនបរិស្ថានស្ថិតនៅភូមិមុយជាប់ព្រំប្រទល់ភូមិពែង
    និងព្រៃឈើ ដែលស្ថិតនៅភូមិពែងជាប់ព្រំប្រទល់ភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រង់ចំណុចភ្នំហាតយ៉ាវ និងភូមិពែង ជាប់ព្រំប្រទល់ភូមិមុយ និយាមកាមលេខ 48P 74 68 07 15 49 386 ចង្កេះភ្នំហាតយ៉ាវ ត្រូវបានជនខិលខូចចំនួនពីរនាក់ចូលទៅកាប់ទន្ទ្រានបំផ្លាញ
    ទី 1ឈ្មោះ សេវ ម៉ុស
    ទី 2 ឈ្មោះ រីចំហឿង
    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអណ្ដូងមាស បានប្រាប់មកដល់អ្នកសារព័ត៌មានយើងថា: ជនទាំងពីរនាក់នេះតែងតែដើរកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីយកទៅលក់ឲ្យអ្នកផ្សេងទៀត។
    ជាក់ស្ដែងកាលពីថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2024 ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានទៅដល់ចំណុចទីតាំងខាងលើបានប្រទះឃើញព្រៃឈើជាច្រើនត្រូវបានកាប់បំផ្លាញខ្ទេចខ្ទីហិនហោច
    ទី 1 នៅភូមិមុយ ទី 2 នៅភូមិពែង ឃុំ ញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានបន្ថែមទៀតថាពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនេះគឺមានការឃុបឃិតគ្នា រវាងជនបង្កទាំងពីរនាក់ខាងលើ ដោយមានការបើកដៃពីអាជ្ញាធរភូមិមុយផងដែរ។
    លោក ធម្ម យុទ្ធ មេភូមិមុយ បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងតាមទូរសព្ទថា ខ្ញុំអត់ដឹងទេរឿងហ្នឹងទេ ប៉ុន្តែគាត់បែរជាសួរត្រឡប់មកអ្នកសារព័ត៌មានយើងវិញថា ចុះបើគេកាប់ដុតចឹងហើយតើត្រូវធ្វើម៉េច បើគាត់កាប់ហើយដុតហើយអធ្យាស្រ័យគាត់ទៅកុំឲ្យតែគាត់កាប់បន្ត ទៀត បើគាត់កាប់ជ្រុលទៅហើយធ្វើម៉េចអធ្យាស្រ័យឲ្យគាត់ទៅចុះ ។

    លោក រម៉ាម ហ៊ីន មេឃុំញ៉ាងបានប្រាប់មកអ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទកាលពីថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2024 នេះថា រឿងការកាប់ទន្ទ្រានដីព្រៃនេះ ខ្ញុំមិនបានដឹងនោះទេ ព្រោះខាងភូមិមិនបានរាយការណ៍ជូន ……

    លោក មាសសារ៉េត អភិបាលនៃគណៈអភិបាលស្រុក អណ្ដូងមាស បានប្រាប់មកក្រុមសារព័ត៌មានយើងតាមប្រព័ន្ធ telecom ថា ខ្ញុំកំពុងជាប់ប្រជុំនៅភ្នំពេញ ពាក់ព័ន្ធនិងករណីនេះខ្ញុំនឹងឲ្យអភិបាលរងស្ដីទីរៀបចំកម្លាំងចុះទៅត្រួតពិនិត្យ។

    ដោយឡែកលោក ថងសុខុន មន្ត្រីបរិស្ថានប្រចាំស្រុកអណ្ដូងមាសបានឲ្យដឹងថា ខ្ញុំនឹងរៀបចំកម្លាំងចុះទៅពិនិត្យដល់ទីតាំងដែលបានកាប់ទន្ទ្រានព្រៃនោះ។
    ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអណ្តូងមាសសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមេត្តាជួយមើល និងជួយទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋដែលនៅសេសសល់តិចតួចនេះឲ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ និងរក្សាបាននូវបរិស្ថានធម្មជាតិល្អទាំងអស់គ្នាផង។

    spot_img

    អត្ថបទទាក់ទង

    spot_img