More

    ផ្លូវដាក់លូរបង្ហៀរមួយកន្លែង ត្រូវស្រុតបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងអស់រយៈពេលបីឆ្នាំ មកហើយពុំមានអាជ្ញាធរណាមកធ្វើជួសជុល

    spot_img

    (ឧត្តរមានជ័យ)គេសង្កេតឃើញថា ផ្លូវលំដាក់លូរបង្ហៀរមួយកន្លែង ស្ថិតនៅត្រង់ចំណុច ភូមិខ្នារឆ្ពោះទៅកាន់ភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ត្រូវបាន ស្រុតបាក់ដាច់យ៉ាងធ្ងន់ធ្ងរអស់ពាក់កណ្ដាលនៃផ្លូវ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះកាត់ផ្តាច់កាលពីអំឡុងកន្លងទៅអស់រយៈពេលបីឆ្នាំមកហើយដោយជាក់ស្តែងក៏ពុំទាន់ឃើញមានអាជ្ញាធរមន្ទីរជំនាញណាមកធ្វើការ ស្ថាបនាជួសជុលស្តារធ្វើសារឡើងវិញនោះឡើយ។

    បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជាទៅនឹងទីតាំងផ្លូវដាក់លូរបង្ហៀរដែលកំពុងស្រុតបាក់ដាច់ស្ថិតនៅក្នុង ភូមិគោកស្ពានបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ព្រឹកមិញនេះថា ផ្លូវលូរបង្ហៀរដែល ស្រុតបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងនេះដែរគឺមានរយៈពេលជិតបីឆ្នាំមកហើយ មូលហេតុដោយសារកត្តាជំនន់ទឹកភ្លៀងហូរជន់លិចលើដងផ្លូវចំណុចនេះហើយទឹកបុកខ្លាំងក៏ច្រោះបាក់ដាច់ធ្វើឲ្យខូតខាតយ៉ាងធ្ងន់ធ្ងររហូតមក។

    បើតាមប្រភពដដែលបានអះអាងបន្តថាដោយឡែក រឿងផ្លូវលូរបង្ហៀរដែលកំពុងតែរងការខូតខាតនេះរហូតមកដល់ពេលនេះ៣ឆ្នាំហើយក៏ពុំដែលឃើញមានមន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធបានចុះមកធ្វើការត្រួតពិនិត្យដើម្បីជួសជុល នោះឡើយទុកឲ្យ ផ្លូវចំណុចនេះ បាក់ កាន់តែធំឡើងបន្តិចម្តងៗ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកក៏ជួបការលំបាកខ្លាំងដែរ តែមិនដឹងធ្វើយ៉ាងមិចមានតែទ្រាំសិនចាំមន្ទីរជំនាញគេធ្វើហើយថ្ងៃណា ថ្ងៃនឹងចុះ។

    ពាក់ព័ន្ធទៅនឹងផ្លូវដាក់លូរបង្ហៀរដែលកំពុងស្រុតបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅត្រង់ចំណុច ពីភូមិខ្នារឆ្ពោះទៅកាន់ភូមិគោកស្ពាននេះ ដែរ លោកច្រិបរ៉ាមី អនុប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ចំពោះផ្លូវនេះគឺខាងមន្ទីរអភិវឌ្ឍន៏ជនបទមានគម្រោងផែនការឆ្នាំ២០២៤នេះនឹងធ្វើការជួសជុលហើយ ដោយឡែកការចាប់ផ្តើមចុះជួសជុលស្តារឡើងវិញនោះក៏លោកពុំទាន់ដឹងនៅខែណានោះទេ គ្រាន់តែដឹងថាផ្លូវដាក់លូរចំណុចខាងលើនេះ មានគម្រោងធ្វើរួចរាល់អស់ហើយ មួយវិញទៀតផ្លូវនេះក៏ជាការថែទាំរបស់មន្ទីរដែរ។

    សូមជម្រាបថា បើតាមការអះអាងពីប្រជាពលរដ្ឋ រស់នៅក្បែរនឹងទីតាំងផ្លូវស្ពានដាក់លូរបានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវនេះប្រសិនបើ ទុកកាន់តែយូរ កន្លែងលក់នេះគឺកាន់តែខ្លាំងបន្ថែមទៀតហើយមួយវិញទៀតចំពោះឡានដឹកកសិផលដំឡូងមី ដំណាំស្រូវផ្សេងផ្សេងពុំហ៊ានឆ្លងកាត់នោះទេ មួយវិញទៀតក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ បាន តែទទូចស្នើសុំទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយធ្វើ ផ្លូវលំ ចំណុច ភូមិក្ដារទៅ ចំពោះស្ពាននេះ បណ្តាជួសជុលស្ដារឡើងវិញកុំឲ្យមានការបាក់ស្រុតដទៃទៀត ព្រោះថាផ្លូវនេះគឺជាសរសៃឈាមរបស់បងប្អូនរដ្ឋ ធ្វើដំណើរឆ្លងកាត់ពី តំបន់មួយទៅកាន់តំបន់មួយ ក្នុងការដឹកជញ្ជូនផ្នែកកសិផល ដំឡូងមី ស្រូវ ពោត ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img