ទំព័រដើម ទំព័រដើម បុរសម្នាក់ប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់ សង្ស័យដោយសារជំងឺឆ្កួតជ្រូក

បុរសម្នាក់ប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់ សង្ស័យដោយសារជំងឺឆ្កួតជ្រូក

- ពាណិជ្ជកម្ម -

បាត់ដំបង៖ បុរសម្នាក់កើតជំងឺស្កន់ជ្រូកឬ(ឆ្គួតជ្រូក) បានប្រកាច់ធ្លាក់ចូលក្នុងទឹក បណ្ដាលអោយស្លាប់ ដោយពុំមានអ្នកណាជួយទាន់ពេល។ ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង ១០:១៥នាទីនៅថ្ងៃអង្គា ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចក្រុមទី០២ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមាន ឈ្មោះ សាន់ ម៉ាប់ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ សាន់ ស្រស់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី បានបំភ្លឺថា នៅវេលាម៉ោង០៧,៣០នាទី ខ្លួនបានឃើញ ឈ្មោះ សាន់ ម៉ាប់ ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវជាបងបង្កើត កំពង់តែដាំទឹកស្រុះមី នឹងឆុងកាហ្វេនៅផ្ទះបាយខាងក្រោយផ្ទះ ស្រាប់ពេលនោះ ឈ្មោះ ទួត ស៊ាន ភេទប្រុសអាយុ៨៧ឆ្នាំ ត្រូវជាឪពុក។ គាត់បានចុះមកក្រោមផ្ទះ ហើយបានឡើងទៅលើផ្ទះវិញ បានប្រាប់ខ្លួនថា មី និងកាហ្វេ អាម៉ាប់ រីកអស់ហើយ ពេលនោះខ្លួនបានចុះមកក្រោមផ្ទះ ស្រាប់តែឃើញបងបង្កើតរបស់ខ្លួន ដេកផ្កាប់មុខក្នុងទឹកក្បែរផ្ទះបាយ ឃើញដូចនោះខ្លួនក៍ទៅលើកគាត់ ប៉ុន្តែគាត់បានស្លាប់បាត់ហើយ ហើយក៍បានលើកគាត់មកដាក់លើគ្រែ នៅក្រោមផ្ទះ និងបានហៅបងប្អូនមកមើល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបស្លាប់ ដោយលង់ទឹកពិតប្រាកដមែនដោយមូលហេតុ ជនរងគ្រោះកើតជំងឺស្កន់ជ្រូក(ឆ្កួតជ្រូក) បានប្រកាច់ធ្លាក់ចូលក្នុងទឹក បណ្ដាលអោយស្លាប់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានប្រគល់សាកសពអោយក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ រូបភាប និងអត្ថបទ៖​ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម