More

    រត់ផាស្អាប់ពុំសូវកាក់កបចង់មានឆាប់ពេកបែកគំនិតនាំមិត្តភ័ក្ត្រជាអ្នកកាប់ជ្រូកលក់ថ្នាំញៀនវិញម្តងតែត្រូវអស់លក្ខជាប់អន្ទាក់កម្លាំងអាវុធហត្ថចាប់ដាក់ខ្នោះបានទាំង២នាក់រួមទាំងដកហូតបានwyយ៉ាម៉ាទឹកកក៤ថង់ធំ

    spot_img

    (ឧត្តរមានជ័យ)បញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តតាមនីតិវិធីច្បាប់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀននៅរសៀលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤នេះ។

    កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញនឹងតាមបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ហើយជាក់ស្តែងនៅវេលាម៉ោង​១៤និង៣០នាទីថ្ងៃទី១៣ខែកុម្ភះ ឆ្នាំ​២០២៤កន្លងទៅនេះកម្លាំង​ មូលដ្ឋាន​ កងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនិងកម្លាំងកងរាវុធហត្ថខេត្តសរុបចំនួន​០៥នាក់​ រថយន្តចំនួន០១គ្រឿង​ អាវុធ​០២​ ដេីមវិទ្យុទាក់ទង០៣គ្រឿង​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យគ្រឿងញៀនចុះ​ស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការបង្រ្កាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់
    ឈ្មោះ វិ វណ្ណនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិពងទឹក ឃុំអពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    នៅចំពោះមុខវត្ថុតាងចាប់យករួមមាន
    ១/ថ្នាំញៀនប្រភេទ យ៉ាម៉ា (wy) ០៦គ្រាប់ ទម្ងន់ ០.៧៦ក្រាមទាំងទូយ៉ូ
    ២/ថ្នាំញៀនប្រភេទម៉ាទឹកកក ០៤ថង់(ថង់ធំ១ ថង់តូច៣) ទម្ងន់៥៧.៦០ក្រាមទាំងថង់
    ៣/ទូរស័ព្ទ ០១គ្រឿង
    ៤/ជញ្ជីងថ្លឹង ០១
    ៥/សម្ភារ:វិចខ្ចប់ មួយចំនួន
    ៦/សម្ភារ:ប្រើប្រាស់ មួយចំនួន

    គួររំលឹកថា ក្រោយពីសួរនាំជនសង្ស័យម្នាក់ខាងលើរួចមកកម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យបានបន្តពន្លាតដែនដីសមត្ថកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង
    ជាលទ្ធផលធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត នៅចំណុចភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២៤ម្សិលមិញនេះ។
    ១/ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរត់កង់បីឥណ្ឌា បច្ចុប្បន្នរស់នៅភូមិវត្តលៀបសង្កាត់ចំការសំរោងក្រុងខេត្តបាត់ដំបង។

    បច្ចុប្បន្ន កម្លាំងជំនាញបានទទួលជនសង្ស័យចំនួន ០១នាក់ ពីកងរាជអាវុធហត្ថខេត្តបាត់ដំបងនាំខ្លួនមកកាន់ខេត្តឧត្តរមានជ័យវិញនឹងបានសាកសួរហើយធ្វើកំណត់ហេតុដើម្បីបញ្ជូនជនសង្ស័យរួមទាំងបក្សពួក២នាក់ខាងលើទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់។ ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img