(ឧត្តរមានជ័យ)ឈ្មួញកណ្ដាលនៅតែ បន្តសម្រុកដើរប្រមូល ទិញអង្កាម នៅតាមរោងម៉ាស៊ីន ដឹកជញ្ជូនតាមរថយន្តធុនធំក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទោះបីទីផ្សារ មានការធ្លាក់ចុះបន្តិចវិញខណៈដែលខាងភាគីថៃពុំសូវកុម្ម៉ង់ទិញ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ថៅកែ ដើរប្រមូលទិញអង្កាម នៅរោងម៉ាស៊ីនមួយកន្លែងស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ។
បើតាមប្រភពនឹងការរៀបរាប់ឲ្យដឹងពី លោក ស៊ សុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទទី២៩ខែមករាឆ្នាំ២០២៤ នេះថា គាត់មានមុខរបរទទួលទិញអង្កាមនៅតាមរោងម៉ាសុីននេះប្រមាណជាជិតដប់ឆ្នាំកន្លងមកហើយ ចំពោះទីផ្សារអង្កាម ដែលលោកប្រមូលទិញនៅតាមរោងម៉ាស៊ីននៅក្នុងភូមិសាស្ត្រមានមានជ័យ មានការ ធ្លាក់ថ្លៃចុះបន្តិចវិញខណៈដែលនៅខាងថៃ គេសម្បូរអង្កាម ច្រើនដែរក៏ប៉ុន្តែ ឈ្មួញថៃគេបន្តកម្មង់ទិញដដែល។
ប្រភពដដែលបានបន្តទៀតថា អង្កាមដែលលោកប្រមូលទិញ នេះផងដែរគឺ ដឹកបន្តទៅ សាងឱ្យឡានថៃនៅច្រកអូរបីជាន់នៅខេត្តបន្ទាយមានជ័យ ហើយចំពោះតម្លៃទីផ្សារវិញគិតត្រឹមថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ អង្កាម១តោនលក់បានត្រឹមតែ៨៥០០០រៀលប្រាំបីមុឺនប្រាំពាន់រៀល កាលពីកន្លងទៅអង្កាម១មួយតោនលក់បានចាប់ពី៩០០០០រៀលប្រាំបួនមុឺនរៀលតែអីលូវនៅសល់ត្រឹមតែតែ១តោន៨៥០០០រៀលប៉ុណ្ណោះ តែទោះបីជាទីផ្សារធ្លាក់ចុះយ៉ាងណាគាត់នៅតែបន្តដើរប្រមូលទិញនៅតាមរោងម៉ាស៊ីនតូចៗ ជាប្រចាំ ពីព្រោះ គាត់មានមុខរបរនេះ យូរណាស់មកហើយចំពោះការ អង្កាមនេះដែរ ក្នុងមួយជើងដឹកបានត្រឹមតែចំនួន៨តោនដោយឡែកការចំណាយថ្លៃប្រេងហូបចុក ចាយលើជួលកម្មករបូកសរុបមួយជើងចំណេញប្រាក់ប្រមាណជា ម្ភៃម៉ឺនរៀល២០០០០រៀលតែប៉ុណ្ណោះពេលខ្លះឡានខូតចូលដើមក៏មែនដែរ។
គួររំលឹកថា បើតាមការអះអាងពី អ្នកប្រមូលទិញអង្កាម បានលើកឡើងបន្ថែមថាចំពោះអង្កាមនេះ ដែរគឺគាត់ប្រមូលទិញរួចហើយយកទៅលក់បន្តឲ្យឈ្មួញថៃដែលគេចាំទទួលទិញនៅច្រកអូរបីជាន់ហើយចំពោះក្រុមឡានរបស់គាត់ដើរប្រមូលទិញអង្កាមនៅតាមរោងសុីនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យមានចំនួនពីរគ្រឿង ហើយការប្រមូលអង្កាមពុំមានបានរាល់ថ្ងៃនោះទេទាល់តែខាងឈ្មួញថៃគេកម្មង់ពីរឬបីថ្ងៃទើបប្រមូលទិញបានមួយឡានដឹកបន្តយកទៅលក់ឲ្យគេតែម្តង។ឈឹម.កុសល។