More

    ជនជាតិថៃ ២៩នាក់ បញ្ជូនទៅប្រទេសវិញ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ នៅកម្ពុជា

    spot_img

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃ ចំនួន ២៩នាក់ ស្រី១៤នាក់ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់នៅកម្ពុជា។
    ការប្រគល់-ទទួល បានធ្វើឡើងចំនួន ២លើក រួមមាន៖
    * លើកទី១៖ វេលាម៉ោង០៩៖៥០នាទី ជាមួយស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន មនុស្សចំនួន២៥នាក់ ស្រី១៣នាក់។
    * លើកទី២៖ វេលាម៉ោង១១៖២០នាទី ជាមួយនាកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កៅ គីមលី នាយរងផ្នែក មនុស្សចំនួន០៤នាក់ ស្រី០១នាក់។
    យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ ចំនួន២៦នាក់ ស្រី១៤នាក់ និង០៣ឆ្នាំចំនួន ០៣នាក់ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

    spot_img

    អត្ថបទទាក់ទង

    spot_img