More

    ក្រុមអាជីវករ លក់ដូរ លើចិញ្ចើមថ្នល់តាមកញ្ជ្រែងល្អី ក្រាលកៅស៊ូនៅខាងក្រោយផ្សារសំរោងរអ៊ូរទាំ ត្អូញត្អែរនិងរិះគន់ទៅលើ ភាស៊ីផ្សារថ្មីទាយកលុយថ្លៃខុសកាលពីមុនតែ៣០០រៀលអីលូវទាយកដល់ទៅ៥០០រៀល

    spot_img

    (ឧត្តរមានជ័យ) បើយោងតាមការលើកឡើងនឹងរៀបរាប់ពីក្រុមអាជីវករម្នាក់ឈ្មោះចែម៉ៅដែលជាអ្នកលក់ត្រីនៅលើចិញ្ចើមថ្នល់ តាមកញ្ជ្រែងល្អី ខ្លះក្រាលកៅស៊ូលក់ នៅខាងក្រោយផ្សារសំរោង រស់នៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៣ខែមករាឆ្នាំ២០២៤នេះថា គាត់បានលក់នៅផ្សារសំរោងរយះពេលជិត១០ឆ្នាំហើយ តាំងពីមានតូបលក់ក្នុងផ្សាររហូតដល់ចេញមកលក់ក្រៅផ្សារ ខាងភាសុីផ្សារចាស់តគ្នារហូតមកគេយកត្រឹមតែ៣០០រៀលប៉ុណ្ណោះដោយឡែក នៅពេលថ្មីៗនេះចាប់តាំងភាសុីផ្សារគេដេញមកថ្មីនេះគេយករហូតដល់ទៅ៥០០រៀលឯណោះធ្វើឲ្យពួកគាត់ពិបាកហើយរាល់ថ្ងៃលក់ពុំសូវដាច់ហើយជួលមុខផ្ទះគេលក់ថែមទៀត។

    ប្រភពពីអាជីវករលក់ដូរតាមកញ្ច្រែង ល្អីម្នាក់ផ្សេងទៀតបានអះអាងបន្តឲ្យដឹងនៅថ្ងៃទី២៣ខែមករាឆ្នាំ២០២៤ថា គាត់សព្វថ្ងៃនេះពិបាក ណាស់នៅពេលលក់ពុំសូវដាច់ទេ នៅផ្សារ១ថ្ងៃៗគឺមានតែអ្នកលក់ មិនសូវមានអ្នកទិញនោះទេ ត្រឹមម៉ោង១០ទៅ១១អីអស់មនុស្សពីរផ្សារបាត់ទៅហើយ ណាមួយភាសុីផ្សារគេដឹងយកលុយឡើងថ្លៃទៀត ១ថ្ងៃគឺត្រូវយក៥០០រៀលខុសពីមុនយកត្រឹមតែ៣០០រៀលប៉ុណ្ណោះហើយពេលខ្លះឲ្យលុយរហែក នឹងលុយចាស់បន្តិចក៏កូនចៅដែលដើរយកផាសុីរាល់ថ្ងៃគេមិនយកដែរ អីលូវនេះខាងភាសុីមិនគិតពីការលំបាករបស់ពួកគាត់នោះឡើយ ហើយជាក់ស្តែងពួកគាត់ត្រូវជួលមុខផ្ទះគេលក់១ព្រឹក២០០០រៀលបូកទាំងថ្លៃភាសុី១ថ្ងៃត្រូវ៥០០រៀលនឹងជួលឆ័ត្រគេដាក់១អស់២០០០រៀលទៀត១ថ្ងៃចំណាយអស់៤៥០០រៀលមួយថ្ងៃ។

    ទាក់ទិនទៅនឹងការត្អូញត្អែរនិងលើកឡើងពីបងប្អូនអាជីវកលក់ដូរលើចិញ្ចើមថ្នល់តាមកញ្ជែងល្អី ក្រាលកៅស៊ូនៅខាងក្រោយផ្សារសំរោងខេត្តឧត្តរមានជ័យនេះផងដែរ លោកចាន់អម្រិតប្រធានគ្រប់គ្រងភាស៊ីផ្សារសំរោងខេត្តឧត្តរមានជ័យបានលើកឡើងថា ភាសុីដែលគាត់ទើបតែដេញថ្លៃបាននេះដែរ គឺលោកធ្វើឡើង តាមតែភាស៊ីចាស់ដែលគេដេញបានប៉ុណ្ណោះ ទេហើយជារៀងរាល់ថ្ងៃបុគ្គលិករបស់គាត់គឺពិតជាបានដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវចំនួន១កន្លែង៥០០រៀលពិតប្រាកដមែន តែយកតែតាមសៀវភៅបន្ទុកនោះទេ ដោយឡែករឿង បងប្អូនអាជីវករនាំគ្នាទៅលក់ដូរនៅខាងក្រៅផ្សារជារឿងរបស់ពួកគាត់ ពីព្រោះថាខាងអ្នកគ្រប់គ្រងផ្សារគាត់បានរៀបចំឲ្យពួកគាត់លក់នៅក្នុងផ្សារដែរ តែពួកគាត់នៅតែប្រមូលគ្នាទៅលក់ក្រៅផ្សារជារៀងរាល់ថ្ងៃដដែល។

    សូមជម្រាបថា បើតាមការលើកឡើង ពីបងប្អូនអាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណ:ខាងក្រោយផ្សារសំរោង ខេត្តឧត្តរមានជ័យរាល់ថ្ងៃនេះពួកគាត់ តែងតែមានការងឿងឆ្ងល់ថាតើភាសុីផ្សារគេដេញថ្លៃគ្រប់គ្រងផ្សារសំរោងថ្មីនេះ យ៉ាងមិចបានចេះតែយកឡើងខ្ពស់ខុសពី ភាសុីផ្សារចាស់គេយកត្រឹមតែ៣០០រៀល ដូចនេះពួកគាត់ដែលជាអ្នកលក់ដូរបន្តិចបន្តួចតាមចិញ្ចើមថ្នល់មានតែទទូចស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធ មានលោកផុនចាន់និលអភិបាលក្រុងសំរោង ឯកឧត្តមប៉ែនកុសល្យ អភិបាលខេត្តមេត្តាជួយធ្វើការសម្របសម្រួលដោះស្រាយកុំឲ្យខាងភាសុីផ្សារថ្មីចេះតែយកឡើងថ្លៃតាមតែអំពើចិត្តបែបនេះពេក។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img