កោះកុង÷ ប៉ុស្តិ៍នគបាលច្រកទ្វាអន្តរជាតិចាំយាម បើកកិច្ចប្រជុំស្ដីពីការបង្កើតអនុគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរ ក្រោមអធិបតីឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង ។ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នឹងថ្នាក់ដឹកនាំជាច្រើនរូប ។
ក្នុងអង្គប្រជុំនេះបានផ្ដោតលើ កិច្ចការសំខាន់ៗរួមមាន ÷
– រៀបចំឱ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ ដើម្បីសម្រួលឱ្យពលករអាចទំនាក់ទំនង និងរាយការណ៍ ភាពមិនប្រក្រតី ។
– ធ្វើការត្រួតពិនិត្យ តាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង ករណីមានបណ្ដឹងមិនសុខ ចិត្តពីពលករ ។
– ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាព នៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ-ចូល នៅច្រកទ្វារព្រំដែន ។
– ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្តីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃ ក្រៅផ្លូវការ សម្រាប់ការធ្វើដំ ណើរចេញ-ចូលនៅតាមច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ- ចូល របស់ពលករនៅតាមព្រំដែន ។
– ធ្វើរបាយការណ៍ជូនគណៈកម្មការចំពោះកិច្ចថ្នាក់ជាតិ អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ទាក់ទងនឹងការងារលុបបំ បាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ-ចូលនៅច្រកទ្វារព្រំដែន ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋអាជីវករ អ្នកលក់ដូរក្នុងផ្សារព្រំដែន ស្នើសុំដល់ថ្នាក់ដឹកនាំខេត្តជួយសម្រួល អនុញ្ញាតឱ្យ ភ្ញៀវទេសចរណ៍ក្រៅខេត្តដែលអាចចូលទស្សនា ក្នុងផ្សាថៃបានដោយត្រឹមយកត្រឹមអត្តសញ្ញាណប័ណ្ណ ដូចកាលពីប៉ុន្មានឆ្នាំមុន ព្រោះបើសិនជាសំបូរភ្ញៀវទេស ចរណ៍ចូលមក ការប្រកបរបរលក់ដូររបស់ពួកគាត់នៅច្រកចាំយាមក៏ទទួលបានផលចំណេញដើម្បី ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឱ្យកាន់តែមានភាពល្អប្រសើរផងដែរ ៕ដោយ ញុឹប សន