More

    ឃាត់ខ្លួនយុវតី៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីដូចគ្នា នៅស្រុកកៀនស្វាយ

    spot_img

    (កណ្ដាល)៖ យុវតី៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនមកធ្វើការសួរនាំ និងចាត់តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីដូចគ្នា នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីពេលកន្លងទៅថ្មីៗនេះ ហើយវីដេអូនៃការធ្វើសកម្មភាពត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម។ នេះបើតាមការឲ្យដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
    ការចាប់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទៅអធិការនគរបាលស្រុកកៀនស្វាយ។ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ស្រាវជ្រាវឃាត់ខ្លួននារីចំនួន៣នាក់ ដើម្បីធ្វើការសួរនាំ។
    ក្រោយបញ្ចប់ការសួរនាំ យុវតី២នាក់ ត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់ ខណៈម្នាក់ទៀត ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្ដាយមកធានាត្រឡប់ទៅផ្ទះវិញ ដោយសារតែមិនទាន់គ្រប់អាយុ ពោលទើបតែអាយុ១៣ឆ្នាំ។
    ជាមួយគ្នានេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានធ្វើការច្រានចោលព័ត៌មានដែលចោទប្រកាន់ខុសពីការពិត នៅតាមបណ្ដាញសង្គមថា សមត្ថកិច្ចអនុវត្តច្បាប់មិនត្រឹមត្រូវ ដោយដោះលែងជនបង្ក ខណៈយុវតីដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ គឺជាអនីតិជន ហើយមានការធ្វើកិច្ចសន្យាអប់រំធានាត្រឹមត្រូវ៕

    spot_img

    អត្ថបទទាក់ទង

    spot_img