ខេត្តបន្ទាយមានជ័យ ÷ មានការបែកធ្លាយ មកថា ព្រះគ្រូអនុគណ និង ជាព្រះចៅអធិការវត្ត សិរីមង្គលសុទ្ធារាម ហៅ វត្ត ស្ទឹងបត់ ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាននារីវ័យក្មេង អាយុ ២២ ឆ្នាំ ប្តឹងទៅអង្គការទប់ស្កាត់បទល្មើសនៅកម្ពុជា ពីបទ : រំលោភសេពសន្ទវ ដែលប្រព្រឹត្ត កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងខេត្តសៀមរាប ក្រោយពីជិះឡាន ត្រលប់មកពីបញ្ចុះសីមា ជាមួយគ្នា នៅឯខេត្តព្រះវិហារ លុះមកដល់ខេត្តសៀមរាប ក៏យប់ជ្រៅ លោកគ្រូប៉ុក ចំរើន និងតៃកុងឡាន រួមជាមួយរូបនាងផងដែរ បានសម្រេចចិត្ត ចូល ដេក ក្នុង ផ្ទះសំណាក់ ដោយបន្ទប់ផ្សេងគ្នា ។ ស្រាប់តែ ដល់ម៉ោង៣ ទាបភ្លឺ ឈានចូលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣ដដែល លោកគ្រូ ប៉ុក ចំរើន បានខលអោយរូបនាងចូលទៅក្នុងបន្ទប់បន្តិច ដល់ពេលនាងចូលទៅដល់ស្រាប់តែ លោកគ្រូ រុញដួលទៅលើគ្រែ ចាប់ស្រាតខោ ស្រាតអាវ របស់នាង ហើយរំលោភតែម្តង។
ជនរងគ្រោះ មានឈ្មោះ ផ.រ.អ.ម.ក អាយុ ២២ ឆ្នាំ មានមុខរបរ ជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិ ម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ដោយយោង តាមពាក្យបណ្តឹង បានអោយដឹងថា ព្រះសង្ឃ ដែលនារីវ័យ ២២ ឆ្នាំ ប្តឹងមានព្រះនាម ប៊ុក ចំរើន អាយុ ប្រហែល ៤៣ ឆ្នាំ គង់នៅវត្ត ស៊ីរីមង្គលសុទ្ធារាម ហៅ វត្តស្ទឹងបត់ ។
ក្នុងពាក្យបណ្តឹង របស់នារីដែលអះអាងថា ជាជនរងគ្រោះបានអោយដឹងទៀតថា ក្រោយព្រះសង្ឃអង្គនេះរំលោភនាងរួច បានលួងលោម មិនអោយប្រាប់អ្នកណាឡើយ សូម្បីតែឪពុកម្តាយរបស់នាងក៏ដោយ ដោយអះអាងថា ចាំទទួលខុសត្រូវទាំងស្រុង លើរូបនាង ក្រោយរក្សាភាពស្ងៀមស្ងាត់អស់មួយរយៈស្រាប់តែ ព្រះសង្ឃអង្គនេះ បានព្យាយាម គេចវេស មិននិយាយជាមួយនាង បិទលេខទូរស័ព្ទ ប្លុកហ្វេសប៊ុក មិនមានដំណោះស្រាយជាមួយនាងឡើយ រហូតដល់នាង បានព្យាយាមទៅជួបផ្ទាល់នៅឯវត្ត គឺបានត្រឹមតែ ទទួលការបំពានរាងកាយជាបន្តបន្ទាប់ ពេលនៅកន្លែងស្ងាត់មិនមានមនុស្ស ។
ក្រោយបែកធ្លាយរឿងអាស្រូវ ស្រាប់តែត្រូវបានគេសង្កេតឃើញថា ព្រះសង្ឃ ប៉ុក ចំរើន បានរៀបចំ ពិធី លាចាកសិក្ខាបទ យ៉ាងឆាប់រហ័ស និងធ្វើលិខិតអញ្ចើញ ញាតិញោម ដើម្បីទៅចូលរួម កម្មវិធីលាចាកសិក្ខាបទនេះផងដែរ ដែលកម្មវិធីនេះប្រព្រឹត្តទៅ មានរយៈពេល ២ថ្ងៃ ត្រូវនិងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ លុះព្រឹកឡើង នៅម៉ោង ៦:៣០នាទីព្រឹក ត្រូវនិងថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ គឺជាពិធីវន្ទាព្រះពុធបដិមា និង វន្ទាព្រះគ្រូឧបជឃ្ឃាយ៍ លាចាកសិក្ខាបទ ។
ជុំវិញបញ្ហានេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង រង់ចាំមើល វាសនារបស់ព្រះសង្ឃអង្គនេះនិងទៅជាយ៉ាងណា បន្ទាប់ពីលាចាកសិក្ខាបទ តើអាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ?