More

    ឡានសេរីទំនើប១គ្រឿងបើកលឿនដូចហោះបុកម៉ូតូបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់នៅពាក់កណ្តាលផ្លូវក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ   

    spot_img

    (ឧត្តរមានជ័យ)បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យតែមិនទាន់ទៅដល់ផងដោយស្ថានភាពជំងឺរបួសធ្ងន់ធ្ងរពេកជាអកុសល្យក៏បាត់បង់ជីវិតពាក់ណ្តាលផ្លូវតែម្តងខណ:ពេលដែលឡានសេរីទំនើប១គ្រឿងបុកចំយ៉ាងពេញទំហឹងដែលហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ព្រឹកមិញនេះ។

    ប្រភពចេញពីកន្លែងកើតហេតុបានអះអាងថា រថយន្តសេរីទំនើប១គ្រឿងពណ៌ខ្មៅម៉ាកអ៊ាល់ផាតដែលបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នោះត្រូវគេស្គាល់ថា ជាឡានរត់តាក់ស៊ី ដឹកភ្ញៀវចេញពី ចំណុចស្រអែម ត្រពាំងប្រាសាទ អន្លង់វែង សៀមរាប។

    លោកវរសេនីយ៏ត្រី តឹកសារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤ថា មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើបណ្តោយផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៥/៩៦ -ស្ថិតក្នុងភូមិអូតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្ករឡើងរវាង រថយន្តតូច និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង  ។

    ១/រថយន្តម៉ាក ALPHART ពណ៍ខ្មៅ  ពាក់ផ្លាកលេខ ២AL៩៤៣៩ (ភ្នំពេញ) អ្នកបើកបរមិនស្គាល់ឈ្មោះ (បានរត់គេចខ្លួន)
    ២/ម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ពណ៏ខ្មៅ ពាក់ស្លាកលេខ១E.៨៩៤២(ឧមជ)បើកបរដោយឈ្មោះ អ៑ុយ នាង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ បើកបរក្នុងទិសដៅពីត្បូងទៅជើង ( រងរបួសធ្ងន់) បញ្ជួនទៅកាន់ពេទ្យ យោធា យោធភូមិភាគទី៤ (អូរកូនតឹង) បានស្លាប់នូវពាក់កណ្ដាលផ្លូវ)។

    បើយោងតាមការអះអាងពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៏មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

    បច្ចុប្បន្នវត្ថុតាង រថយន្តនិងម៉ូតូទាំង ០២ គ្រឿងខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករងគ្រោះបណ្តាលអោយស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img