More

    អណ្តាតភ្លើងឆាបឆេះចេញពីក្នុងកុដិមួយកន្លែង ស្ថិតក្នុងបរិវេណវត្តកោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ

    spot_img

    ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅវត្តកោះ ចំណុចកុដិមួយកន្លែង ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីបរិវេណខាងក្នុងវត្ត ដែលមានឈ្មោះ «វត្តកោះ»។ ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាននាំគ្នាទៅអើតមើល ស្រាប់តែប្រទះឃើញផ្សែងយ៉ាងខ្លាំង មានលាយឡំទៅដោយអណ្តាតភ្លើងចេញពីក្នុងកុដិមួយកន្លែង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏នាំគ្នារាយការណ៍ព័ត៌មាននេះជូនដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយរថយន្តទឹកផងដែរ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅកាន់គោលដៅវត្តភ្លាមៗផងដែរ ដើម្បីធ្វើការអន្តរាគមន៍បា.ញ់ទឹកពន្លត់ ខណៈពេលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក៏នាំគ្នាបញ្ចេញរ៉ឺម៉កដឹកទឹក ដើម្បីធ្វើការជួយបា.ញ់ទឹកពន្លត់ជាបឋមដែរ។
    បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យទៅដល់ទីតាំងកើតហេតុ ព្រមទាំងធ្វើការបា.ញ់ទឹកពន្លត់នោះ ទើបអណ្តាតភ្លើងចាប់ផ្តើមមានការថមថយទៅវិញ។ ចំណែកឯសម្ភារៈដែលស្ថិតនៅខាងក្នុងកុដិ ត្រូវបានភ្លើងឆាបឆេះអស់មួយចំនួនធំ ដោយក្នុងនោះរួមមាន ទូរទឹកកក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
    សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញអគ្គិភ័យបាននាំគ្នាធ្វើការត្រួតពិនិត្យចំណុចដែលភ្លើងឆាបឆេះនោះ ដើម្បីបញ្ជាក់ថា «គ្មានការឆាបឆេះបន្តទៀតទេ» ទើបនាំគ្នា ត្រឡប់ទៅកាន់គោលដៅវិញ ដោយមិនទាន់បញ្ជាក់អំពីមូលហេតុដែលបង្កអោយមានភ្លើងឆាបឆេះនេះនៅឡើយនោះទេ៕

    spot_img

    អត្ថបទទាក់ទង

    spot_img