More

    មន្ត្រីជំនាញបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយសរុបចំនួន ១០០០កញ្ចប់នៅក្រុងប៉ោយប៉ែត

    spot_img

    ខេត្តបន្ទាយមានជ័យ ៖នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ បានចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយសរុបចំនួន ១០០០កញ្ចប់ ។

    ក្រោយពីឃាត់ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់(ជនជាតិចិន) រួមនឹងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមនីតិវិធី ។

    សូមបញ្ជាក់ថា: ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន ។

    ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជាពលរដ្ឋជួយសហការក្នុងការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

    spot_img

    អត្ថបទទាក់ទង

    spot_img