More

    ឆ្លងចរន្តអគ្គិសនីឆេះការ៉ាសសាំងមួយកន្លែងផ្អើលទាំងកណ្តាលថ្ងៃត្រង់

    spot_img

    (បាត់ដំបង) ឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់បង្កជាអគ្គីភ័យឆាបឆេះទីតាំងការ៉ាសសាំងមួយកន្លែងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុម៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

    ទីតាំងការ៉ាសសាំងដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ  មានទំហំ ៩ម៉ែត្រX៨ម៉ែត្រ សង់អំពីថ្ម ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អ៊ុំ ណារ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងក្រុមទី៧ ស្ថិតក្នុងភូមិវត្តតាមីម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ឆេះបន្ទប់ខាងក្នុង រួមជាមួយសម្ភារៈ គ្រែដេក០១ ,,,ទូរទស្សន៍០១ ,,ម៉ាស៊ីនត្រជាក់០១ ,,កុងផ្លាគេមួយចំនួន សរុបជាទឹកប្រាក់ចំនួន ១០០០ដុល្លារ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងចេញអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន និងបំពង់ពន្លត់អគ្គិភ័យចំនួន០៦បំពង់ផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img