More

    ជនសង្ស័យ ០៤ នាក់ ត្រូវបានសមត្ថកិច្ចគាត់ខ្លួននិងដករហូតវត្ថុតាងមួយចំនួន ពាក់ព័ន្ធនិងករណីគ្រឿងញៀន.!

    spot_img

    ខេត្តព្រះសីហនុ÷សមត្ថកិច្ចផែនការងារប្រឆាំងគ្រឿងញៀនឆ្មក់ចូល​ «ផ្ទះសំណាក់លីលី» ក្រុងព្រះសីហនុបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតបានថ្នាំចម្រុះសង្ស័យជាសារធាតុញៀន រួមទាំងកញ្ឆាក្រៀម៣៧កញ្ចប់និងវត្ថុតាងមួយចំនួនទៀត…។

    សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ÷បានឱ្យដឹងព្រឹកនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី១៩ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី បានប្រគល់ជនសង្ស័យ៤នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធនិងករណីគ្រឿងញៀន ដែលបង្ក្រាបបានក្នុងករណីនោះ ជូនការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីសហការគ្រប់គ្រង និងបន្ដនីតិវិធី។ ប្រភពបន្តថា ជនសង្ស័យជនជាតិចិនទាំងនោះជាបុរស រួមមាន៖ ទី១.ឈ្មោះ ហូ ស៊ីយូ HU SHIYOU អាយុ២៩ឆ្នាំ, ទី២.ឈ្មោះ ឡៃ ហ្ស៊ីពីន LAI ZHIBIN អាយុ៣១ឆ្នាំ, ទី៣.ឈ្មោះ ជិន លាងCHEN LIANG អាយុ២៩ ឆ្នាំ (អ្នកទាំង៣ មានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ លីលី ក្រុមទី៤៦ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ រីឯទី៤.ឈ្មោះ ប៊ូ ជុនយ៉ាង BU CHUNYANG អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

    ស្នងការនគរបាលខេត្តបញ្ជាក់បន្ថែមថា ចំពោះវត្ថុតាងដកហូតសង្ស័យជាសារធាតុញៀនរួមមាន៖ ម្សៅក្រាមពណ៌-ស ១៥កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ PORSCHE ១កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI ១កញ្ចប់, ថ្នាំកញ្ចប់អក្សរ HERMES ១កញ្ចប់, ថ្នាំកញ្ចប់ពណ៌-ស ១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ២កញ្ចប់, ថ្នាំគ្រាប់ (WY) ចំនួន០២កញ្ចប់, កញ្ឆាក្រៀម៦កញ្ចប់, ម្សៅកញ្ចប់អក្សរ Royal D ចំនួន០៨កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៤,ទូរសព្ទ៧គ្រឿង និងលិខិតឆ្លងដែន៣ក្បាល។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ដតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img