More

    បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវភ្ញៀវជនជាតិចិន ជិះមិនព្រមឱ្យលុយ ថែមទាំងវាយទៀត បណ្ដាលឱ្យរងរបួសបែកបបូរមាត់

    spot_img

    ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបុរីញ៉ូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
    នៅមុនពេលកើតហេតុ ជនបង្កដែលជាជនជាតិចិន បានបុកឃីងហៅម៉ូតូកង់បីរបស់គាត់ជិះ ដោយដឹកចេញពីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅចូលកន្លែងសប្បាយៗនៅក្នុងបុរីញ៉ូថោន នៅម៉ោង៦ល្ងាច។ បន្ទាប់មក ជនជាតិចិនរូបនោះ ក៏បានអោយរូបគាត់ជាម្ចាស់ម៉ូតូកង់បី ដឹកចេញពីកន្លែងមួយចូលកន្លែងមួយទៀតជាបន្តបន្ទាប់។
    ម្ចាស់កង់បីរងគ្រោះ បានប្រាប់ឱ្យដឹងបន្តថា លុះមកដល់ម៉ោងកើតហេតុ រូបគាត់ដែលជាម្ចាស់ម៉ូតូកង់បីបានទាមទារលុយថ្លៃជិះចំនួន១០០០០រៀល តែខាងជនជាតិចិនឆ្លើយថា «ចាំបន្តិចៗសិន» ដល់ពេលគាត់ទារញឹកពេក ជនជាតិចិនរូបនោះក៏ឆ្លើយទៀតថា «អត់លុយអោយទេ»។
    ក្រោយពេលកើតរឿងបែបនេះ ក៏មានការប្រកែកយ៉ាងតឹងសរសៃ.កដាក់គ្នាទៅ ស្រាប់តែខាងបុរសជនជាតិចិនប្រើអំពើហិ.ង្សាវា.យទៅលើរូបគាត់ (ម្ចាស់កង់បី) បណ្ដាលរងរបួសបែកបបូរមាត់ចេញឈា.មតែម្ដង។ ភ្លាមៗនោះផងដែរ ត្រូវបានអ្នករត់ម៉ូតូកង់បីដូចគ្នា ឃើញក៏នាំគ្នាចូលទៅជួយឃាត់ បែរជាត្រូវបុរសជាជនជាតិចិនរូបនោះចោទប្រកាន់ថា «នាំគ្នាព្រួតវា.យខ្លួនទៅវិញ»។ បន្ទាប់មក ប្រជាពលរដ្ឋក៏បានរាយការណ៍ទាក់ទងប្ដឹងកម្លាំងអាវុធហត្ថមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ភ្លាមៗតែម្ដងទៅ។ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋាន បានធ្វើការឃាត់ខ្លួន និងវា.យខ្នោះបុរសជនជាតិចិនខាងលើ ព្រមទាំងហៅម្ចាស់កង់បីរងគ្រោះទៅសួរនាំនៅផ្នែកជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img