More

    បុរសម្នាក់ត្រូវបានជនជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយបណ្ដាលឲ្យរងរបួស បង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុដោយពុំទាន់ដឹងពីមូលហេតុ.!

    spot_img

    ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង 5:00 ល្ងាចថ្ងៃទី 16 ខែធ្នូឆ្នាំ 2023 នេះ តាមបណ្ដោយផ្លូវលេខ 300 ត្រង់ចំណុច(កាស៊ីណូយ៉ាឌូលី)ស្ថិតក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    បើយោងតាមប្រភពព័ត៌មានពីអ្នករត់កង់បីនិងសន្តិសុខកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង 3 រសៀលថ្ងៃទីខែខាងលើ បានប្រទះឃើញបុរសជនជាតិចិនមួយនាក់ ត្រូវបានជនជាតិចិនជាច្រើននាក់ព្រួតគ្នាធ្វើសកម្មភាពអូសបុរសរងគ្រោះចេញពីរខាងក្នុង កាស៊ីណូយ៉ាឌូលី វាយរួចក៏គេចខ្លួនបាត់ទៅ។

    លុះមកដល់វេលាម៉ោង 5:00 ល្ងាចហ្នឹងក៏ស្រាប់តែឃើញជនសង្ស័យខាងលើមួយក្រុមមានគ្នា 4 ទៅ 5 នាក់ ប្រដាប់ដោយដំបងឆក់និងសម្ភារៈមួយចំនួនទៀតបានធ្វើសកម្មភាពឆក់វាយទៅលើបុរសរងគ្រោះខាងលើបណ្ដាលឲ្យរងរបួសខ្នងនិងដៃជើងផងដែរ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះជួយអន្តរាគមន៍តែម្ដង។

    ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ឈានទៅដល់មានការឃាត់ខ្លួនជូនសង្ស័យរួមទាំងជនរងគ្រោះខាងលើយកទៅសាកសួរដើម្បីបន្តនីតិវិធី។

    ជុំវិញករណីដក្ដៅគគុកមួយនេះក្រុមការងារយើងបានព្យាយាមសាកសួរសុំព័ត៌មានសមត្ថកិច្ចជំនាញដែរក៏ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថា អត់មានករណីអីទេគ្រាន់តែផ្អើលឈូរឆតែប៉ុណ្ណោះ។

    spot_img

    អត្ថបទទាក់ទង

    spot_img