More

    សិស្សសាលា០៤នាក់បានលង់ទឹកស្លាប់និង០២នាក់ត្រូវបានសង្គ្រោះ

    spot_img

    (បាត់ដំបង) ក្មេងសិស្សសាលាប្រុសស្រីចំនួន០៤នាក់ចន្លោះពី១២ឆ្នាំដល់១៤ឆ្នាំ បានលង់ទឹកស្លាប់បាត់បង់ជីវិត និង០២នាក់ទៀតត្រូវបានសង្រ្គោះ ក្រោយនាំគ្នាមកលេងទឹកនៅដងស្ទឹងសង្កែ នៅវេលាម៉ោងប្រហែលជិត១១ព្រឹក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចខាងក្រោមទំនប់ពហុបំណង(សេកសក)ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងសិស្សសាលារងគ្រោះទាំង០៦នាក់(ស្រី៥នាក់) បានចុះលេងទឹកនៅចំណុចកើតហេតុខាងលើ ក្នុងនោះមានម្នាក់នៅលើគោក មួយសន្ទុះក្រោយមកក្មេងដែលនៅលើគោកឃើញមិត្រភ័ក្រ្តរបស់ខ្លួនដែលចុះលេងទឹកនោះបានលង់ទឹក រូបគេបានស្រែកអោយមីងរបស់ខ្លួនក្បែរនោះជួយស្រង់បានម្នាក់ រួច ផុតជីវិត ក្រោយមកផ្អើលឆោឡោដល់សមត្ថកិច្ចនាំគ្នាចុះរាវរហូតដល់ម៉ោង ជាង៣រសៀល ទើបរកឃើញសពជាបន្តបន្ទាប់រហូតចំនួន០៤នាក់ ក្នុងនោះស្រី០៣ ប្រុស០១ ។

    សមត្ថកិច្ចបានអោយដឹងថា ក្មេងដែលរងគ្រោះស្លាប់បាត់បង់ជីវិតទាំង០៤នាក់ក្នុងនោះមាន!
    ១. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លា.ប់)
    ២. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ(ស្លា.ប់)
    ៣. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លា.ប់)
    ៤. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លា.ប់)។
    ចំណែកក្មេងស្រីដែលសង្រ្គោះបាន០២នាក់ ក្នុងចំណោមពួកគេទាំង៦នាក់មាន
    ទី១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ និងទី២. ឈ្មោះ រ៉ា ចាន់រី ភេទស្រី អាយុ១៣ឆ្នាំ ពួកគេទាំង៦នាក់ ជាសិស្សនៅសាលាវិទ្យាល័យហ៊ុនសែនត្រែង រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

    ក្រោយពេលកើតហេតុ ក្មេងស្រីចំនួន០២នាក់ត្រូវបានសង្រ្គោះរស់រានមានជីវិត ចំណែកសពក្មេងប្រុសស្រីទាំង០៤នាក់ ត្រូវបានប្រគល់អោយគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img