More

    ឡានកាម៉ារីឆ្លាម១គ្រឿងបើកលឿនដល់ផ្លូវកោងខ្លាំងផ្ទុះកង់ ក្រឡាប់ធ្លាក់ចូលប្រឡាយជាច្រើនត្រឡប់ តែសំណាងល្អពុំមានអ្នករងរបួសធ្ងន់ធ្ងរ

    spot_img

    (ឧត្តរមានជ័យ)មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកតូយ៉ូតាកាម៉ារីពណ៌ទឹកមាសមួយគ្រឿងពាក់ស្លាកលេខ 2.A.កំពត 0171 អ្នកបើកពុំស្គាល់អត្តសញ្ញាណបើកបរទិសដៅពីត្បូងទៅជើងលុះដល់ផ្លូវកោងខ្លាំងក៏បានផ្ទុះកង់មុខរ៉េចង្កូត ក្រឡាប់ធ្លាក់ទៅចូលប្រឡាយជាច្រើនត្រឡប់ បណ្តាលឲ្យខ្ទេចខ្ទីឡានឡើងម៉ត់ដូចខ្ទឹមដោយឡែកអ្នកបើកបរ រងរបួសស្រាល ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រជា១១ជាង ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣លើផ្លូវជាតិលេខ៦៨ត្រង់ចំណុចភូមិខ្ទុំ សង្កាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមសាក្សីដែលនៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនដំបូងឡើយគាត់បានឃើញឡានកាមរីមួយគ្រឿងបើកបរយ៉ាងលឿនស្លេវលុះមកដល់ចំណុចផ្លូវកោងក៏ផ្ទុះកង់មុខ ហើយម្ចាស់ គេចពីស្ពានឲ្យធ្លាក់ចូល កុំអីត្រូវបុកស្ពាន គ្រោះថ្នាក់កាន់តែធ្ងន់ទៀត នេះពិតជាសំណាងហើយគ្រាន់តែក្រឡាប់ខូចខាត តែរថយន្តយ៉ាងធ្ងន់ធ្ងរនឹងម្ចាស់រងរបួសស្រាល។

    ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយឡាន ឆ្លាមមួយគ្រឿងនៅត្រង់ចំណុចខាងលើក្រឡាប់ធ្លាក់ប្រឡាយជាច្រើនត្រឡប់នេះផងដែរ លោកវរសេនីយ៍ត្រីប៉ាតគីម នាយប៉ុស្តិ៍ នគរបាលសង្កាត់កូនក្រៀលបានឲ្យដឹងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣វេលាម៉ោង១២និង២២នាទីថា នៅមុននេះបន្តិចពិតជាមានឡានក្រឡាប់ធ្លាក់ផ្លូវពិតប្រាកដមែន ហើយចំពោះករណីនេះដែរបង្កឡើងដោយខ្លួនឯងហើយក៏ពុំមានប៉ះពាល់ដល់នរណាម្នាក់ឡើយគ្រាន់តែខូចខាតឡានយ៉ាងធ្ងន់ធ្ងរនិងរបួសស្រាល អ្នកបើកបរប៉ុណ្ណោះ ។

    បើយោងតាមការអះអាងពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីឡានក្រឡាប់នៅចំណុចផ្លូវកោងនេះមូលហេតុមកពីឡានផ្ទុះកង់មុខហើយម្ចាស់ទំនងស្លន់ទើបយកចង្កូតគេចឲ្យធ្លាក់ប្រឡាយតែម្តង។

    គួររំឭកថាក្រោយពីកើតហេតុភ្លាមៗក៏មានវត្តមាន នគរបាលប៉ុស្តិ៍ សង្កាត់កូនក្រៀលចុះទៅពិនិត្យនិងជួយអន្តរាគមន៍ជួយសម្រួលចរាចរណ៏លើដងនឹងហៅឡានស្ទូច ដើម្បីអូសឡានចេញពី ប្រឡាយ នេះផងដែរ ហើយចំពោះករណីនេះផងដែរ ពិតជាសំណាងល្អក្នុងមួយពាន់គ្រោះថ្នាក់ដោយម្ចាស់ឡានបើក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់ហើយពុំមាន គ្រោះថ្នាក់ដល់ជីវិតគ្រាន់តែរងរបួសស្រាល និងខូចខាត រថយន្តយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនកន្លែងផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img