More

    រថយន្តដឹកទំនិញមួយគ្រឿងបើកថយក្រោយមិនប្រយ័ត្នជ្រុលប៉ះម៉ូតូ បណ្តាលអោយស្ត្រីពរពោះម្នាក់រងរបួសអុកគូថ

    spot_img

    (បាត់ដំបង) ស្ត្រីពរពោះម្នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗខណៈកំពុងជិះម៉ូតូត្រូវរថយន្តបើកថយក្រោយជ្រុលមកប៉ះនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងជើងរង្វង់មូលព្រះនរាយណ៍ដៃប្រាំបី ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

    ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូZoomer ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AK-4770 បើកបរដោយនារីម្នាក់ និងអ្នករួមដំណើរជាស្ត្រីពរពោះម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 2A-3397 បើកបរដោយយុវជនម្នាក់ថយចេញពីក្នុងឃ្លាំង ក៏ជ្រុលមកប៉ះពេញទំហឹងបណ្តាលអោយស្រ្តីពរពោះដួលអុកគូថតែម្តង។

    ក្រោយពេលកើតហេតុ ស្ត្រីពរពោះរងរបួសត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img