More

    អាជ្ញាធរខេត្តកោះកុង បើកវេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល គោលបំណងពង្រឹងកិច្ចសហការភាពជាដៃគូ

    spot_img

    កោះកុង៖ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ហាក់ ឡេង អភិ បាលរងខេត្តកោះកុង អញ្ជើញជាអធិបតី បើកវេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋ បាលខេត្ត និងអង្គការសង្គមស៊ីវិល នៅសាលមហោស្រព ។

    ថ្លែងក្នុងកិច្ចសន្ទនា លោក ហាក់ ឡេង អភិបាលរងខេត្ត បានលើកឡើងថា វេទិកាកិច្ចសន្ទនាភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និង​អង្គការសង្គមស៊ីវិល ធ្វើឡើង០២ដង ក្នុង១ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហ ការភាពជាដៃគូ រវាងដ្ឋបាលខេត្ត ​និងអង្គ ការ សមាគម និងសហគមន៍នានា ក្នុងដែនសមត្ថកិច្ច ដើម្បីរួមចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែរីកចំរើន និង​ស្របទៅនឹង​គោល ការណ៍​ច្បាប់ ​ជាប្រទេសដែលមាន​លទ្ធិ ប្រជាធិបតេយ្យ ​និងនីតិរដ្ឋពេញ លេញ។ ​ក្រោមម្លប់សុខសន្តិភាព និងក្រោមដំបូលនៃលទ្ធិប្រជាធិបតេយ្យ ​ថ្ងៃនេះបានរៀបចំវេទិកាពិគ្រោះយោបល់ ជា​មួយអង្គការ សមាគម និងសហគមន៍នានា​ ក្នុងខេត្តកោះកុង ​ក្រោមប្រធានបទ “ការពង្រឹង​សហការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការ សមាគម និងសហគមន៍នានា នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តកោះកុង” ។

    លោក ហាក់ ឡេង អភិបាលរងខេត្ត ថ្លែងបន្ថែមថា រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ​បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី គឺ​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ​ដើម្បីបន្តចីរភាពឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ជា​ប្រទេសដែលមាន ចំណូលខ្ពស់​ ដោយមានគន្លឹះអាទិភាពចំនួន ​០៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា។

    លោកអភិបាលថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ​គឺយើងពិតជាមិនអាចខ្វះបាន នូវការ​ចូលរួម​ពីគ្រប់មជ្ឈដ្ឋាន​នានា ​ជាពិសេសភាពជាដៃគូអភិវឌ្ឍន៍​ ជាមួយអង្គការសង្គមស៊ីវិល ​ដែលបានធ្វើសកម្មភាព រួម​ចំណែកស្ទើគ្រប់វិស័យ ដូចជាការកសាង ធនធានមនុស្ស ​តាម រយៈការបណ្តុះបណ្តាល និង​ឧបត្ថម្ភដល់សិស្ស និស្សិត នៃគ្រួសារក្រីក្រ​ រួមចំណែកលើវិស័យ ​កសិកម្ម ​ដោយផ្តល់នូវពូជធារ សត្វចិញ្ចឹម ​លើកកម្ពស់សុខមាលភាព ​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមសហគមន៍៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img