More

    សមត្ថកិច្ចបំបែកសំណុំរឿង២ករណីផ្សេងគ្នាក្នុងនោះឃាត់បានក្រុមចោរលួចម៉ូតូប្រុសស្រីរួមទាំងអ្នកទទួលផលចោរកម្មចំនួន៤នាក់រួមទាំងដកហូតបានថ្នាំញៀនមួយចំនួន

    spot_img

    (ឧត្តរមានជ័យ)ឃាត់បានទាំងចោររួមជាមួយអ្នកទិញសរុបចំនួន៤នាក់ ក្នុងនោះជនសង្ស័យប្រុស ស្រី ទាំងអស់នេះគឺជាមុខសញ្ញាលួចដ៏សកម្មហើយជាប់ពាក់ព័ន្ធការជួញដូរនឹងប្រើប្រាស់គ្រឿងញៀនថែមទៀតផងនេះបើតាមការឲ្យដឹងពីលោកអធិការស្រុកត្រពាំងប្រាសាទនៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣។

    កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមចោរលួចម៉ូតូនេះដែរធ្វើឡើងនៅអំឡុងថ្ងៃទី១០ខែឆ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួតសុធីស្នងការខេត្តនិងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម តូច សុភភ្កី ព្រះរាជអជ្ញានៃសាលាដំបូងខេត្ត លោកវរសេនីយ៏ទោ ជ័យវាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទដឹកនាំកម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រាសាទ និងប៉ុស្តិ៍ទំនប់ដាច់បានធើ្វការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់
    ១/ឈ្មោះឡុង បូរ៉ា ភេទប្រុស អាយុ២២ ឆ្នាំ  រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។
    ២/ឈ្មោះ ឡាច លីដា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែលជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ត្រង់ចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

    គួររំលឹកថា ករណីទី១កាលពីអំឡុងថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ០០ នាទីកន្លងទៅយោងតាមពាក្យបណ្តឹងរបស់ឈ្មោះឌី យ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានរាយការណ៏ប្រាប់ឲ្យដឹងថាមានករណីបាត់ម៉ូតូ។

    ករណីទី២លួចនៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២៣   វេលាម៉ោង ១០ និង ០០ នាទី នៅចំណុចភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ដោយបានដកហូតវត្ថុតាងរួមមាន:
    ១/ម៉ូតូម៉ាកវ៉េវ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១ គ្រឿង ២/ក្នុងកិច្ចប្រតិនៅត្រង់ចំណុចខាងលើសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ០២ កញ្ចប់ធំ និង ០១ កញ្ចប់តូចផងដែរ។

    លោកវរសេនីយ៏ទោ ជ័យវាសនា អធិការស្រុកត្រពាំងប្រាសាទបានបញ្ជាក់បន្ថែមថាក្រោយពីធើ្វការសាកសួរជនសង្ស័យទាំង០២ ខាងលើនៅថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទីកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតត្រូវជាបក្សពួកឈ្មោះ ចក់ សារ៉ន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនិងបានដកហូតបានម៉ូតូ ចំនួន ០១ គ្រឿង ម៉ាកវ៉េវចាស់ទ្រុឌទ្រោម  ដែលជាវត្ថុតាងជិះប្រព្រឹត្តបទល្មើសលួចនៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២៣ ភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    លោកអធិការដដែលបានអះអាងបន្តថាក្រោយពីធើ្វការសាកសួរជនសង្ស័យទាំង ០៣ នាក់រួចមកទើប ដឹងពីតំម្រុយពីជនទទួលផលចោរកម្មនិងដោយមានកាសហការពីអធិការដ្ឋាននគរបាលក្រុងសំរោង កម្លាំងជំនាញនៃក្រុងសំរោងនិងស្រុកត្រពាំងប្រាសាទបានឈានទៅធើ្វការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ហេង ផាត ភេទ ប្រុសអាយុ៤៥ រស់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យជពាក់ព័ន្ធករណីទទួលទិញផលចោរកម្មមកធ្វើការសាកសួរតាមនីតិវិធី។ចំណែកម៉ូតូចំនួន ០២ គ្រឿងដែលដកហូតបានកម្លាំងជំនាញធើ្វកំណត់ហេតុប្រគល់ជូនជនរងគ្រោះវិញ។

    បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣នេះត្រូវកម្លាំងជំនាញនៃអធិការដ្ឋានបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img