More

    យុវជនម្នាក់ គាំងបេះដូងស្លាប់ ខណៈកំពុងដើរឆ្លុះត្រី គួរឱ្យអណោចអធ័ម

    spot_img

    កោះកុង÷ យុវជនវ័យ១៦ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់នៅក្នុងចិញ្ចើមព្រែក ស្ថិតនៅចំណុចឡតាង៉ាម ខណកំពង់ដើរឆ្លុះត្រី ក្តាម បង្គា បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:០០នាទី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

    យោងតាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញពិនិត្យធ្វើកុសលវិច្ច័យ លើ ករណីយុវជនស្លាប់ខាងលើ! មូលហេតុ : ដោយសារគាំងបេះដូង (ប្រើប្រាស់សារធាតុញៀន)។

    ជនរងគ្រោះ ឈ្មោះ ថ្លើន ផនាកិច្ច  ភេទប្រុស ជនជាតិខ្មែរ ឥស្លាម អាយុ ១៦ឆ្នាំ មុខរបរនេសាទ រស់នៅភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯសារ៉ាវភូមិ៤ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img