More

    អំណោយមនុស្សធម៌ បាន យកទៅផ្តល់ជូនលោកយាយចាស់ជរាគ្មានទីពឹង១គ្រួសារ នៅភូមិឈូកក្រុងសំរោងខេត្តឧត្តរមានជ័យ

    spot_img

    (ឧត្តរមានជ័យ)កាលពីចុងសប្ដាហ៍កន្លងទៅ ថ្ងៃសុក្រទី០៨ខែធ្នូឆ្នាំ២០២៣ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តឧត្តរមានជ័យក៏ដូចជាអាជ្ញាធរ ក្រុងសំរោងបានយកអំណោយមនុស្សធម៌ទៅជូនដល់លោកយាយចាស់ជរា ម្នាក់ឈ្មោះនុតម៉ងភេទស្រីអាយុ៨៩ឆ្នាំដែលគ្មានទីពឹងមួយគ្រួសារ ដែលមានអាសយដ្ឋានរស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

    ក្នុងការផ្តល់អំណោយមនុស្សធម៌នេះដែរអាជ្ញាធរក្រុងសំរោងបានថ្លែងប្រាប់ថា អំណោយបន្តិចបន្តួចនេះថ្វីថ្បិតតែបន្តិចបន្តួចមែនតែនេះគឺជាការយកចិត្តទុកដាក់ពីលោកផុនចាន់និលអភិបាលក្រុងសំរោងក៏ដូចជា បងប្អូន សប្បុរសជននៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលតែងតែមានចិត្ដ សប្បុរសធម៌ ជួយផ្គត់ផ្គង់ដល់ជនចាស់ជរាគ្រួសារក្រីក្រពិការគ្មានទីពឹងនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ គឺខាងអាជ្ញាធរពុំទុកឲ្យនណាម្នាក់ចោលឡើយហើយបានផ្តល់ជាបន្តបន្ទាប់។

    នៅក្នុងឱកាសនោះដែរ ក្រុមការងារព័ត៌មានក៏ដូចជា អាជ្ញាធរបានលើកទឹកចិត្តដល់លោកយាយនិងក្រុមគ្រួសារឲ្យខិតខំ ថែទាំសុខភាពហើយមួយវិញទៀតក្នុងនាមអាជ្ញាធរក្រុងសំរោង ឲ្យបងប្អូនចូលរួមសហការរាយការណ៍នៅក្នុងភូមិឋានបើសិនមាន បងប្អូនណាដែលមានជីវភាពខ្វះខាតសូមរាយការណ៍មក ខាងអាជ្ញាធរសង្កាត់ក៏ដូចជាក្រុងសំរោងដើម្បីធ្វើការចុះពិនិត្យនិងជួយជាសម្ភារៈបន្តិចបន្តួច ដើម្បី ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ជាបណ្តោះអាសន្ន។

    សូមជម្រាបផងដែរថានៅក្នុង ការផ្តល់ជាអំណោយមនុស្សធម៌ក៏មានការផ្តល់ជាថវិការផ្ទាល់ខ្លួនរបស់ឯកឧត្ដមអ៊ុនសុភ័ក្រ្ត អភិបាលរងខេត្តឧត្តរមានជ័យហើយក្នុងនោះក៏មានអំណោយ បានមកពីសប្បុរសជនពីទីជិតទីឆ្ងាយមានដូចជាគ្រឿងឧបភោគបរិភោគទឹកត្រីទឹកសុទ្ធ ទឹកស៊ីអ៊ីវ អង្ករមីត្រីខនិងថវិកាមួយចំនួនផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img