More

    មន្ត្រីជំនាញចុះត្រួត ពិនិត្យតាមស្ថានីយលក់ប្រេងឥន្ធនៈ និងជញ្ជីងតាមលានហាលទិញកសិផលនិងតាមផ្សារក្នុងខេត្តប៉ៃលិន

    spot_img


    (ប៉ៃលិន) ដើម្បីជាការជឿជាក់ទៅលើការទិញកសិផលរបស់កសិករលក់តាមស្តង់នានាទូទាំងខេត្តនិងតាម ស្ថានីយលក់ប្រេងឥន្ធនៈធំទាំងអស់ប្រកបដោយភាពជឿជាក់គ្នាទៅវិញមកទើបនៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣នេះ
    មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តប៉ៃលិនចុះត្រួតពិនិត្យគ្រប់គោយដៅហើយជាលទ្ធផលមិនមានស្តង់ណាឬការាស់សាំងណាមួយខុសប្រក្រតីឡើយ។

    លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការចុះត្រួតពិនិត្យនេះគឺដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្តទៅលើការទិញដូរគ្មានការកេងប្រវ័ណបន្លំគីឡូគឺត្រឹមត្រូវទាំងអ្នកលក់និងអ្នកទិញហើយដើម្បីផ្តល់នូវ ភាពត្រឹមត្រូវ សុក្រឹត្តភាព គ្មានការកេងប្រវ័ញ្ញដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
    ហើយតាមនៅតាមស្ថានីយ៍លក់ប្រេងឥន្ធនៈនានា ខាងមន្ត្រីយើងបានពិនិត្យនិងវាស់មើលពុំឃើញមានអ្វីខុសប្រក្រតីឡើយ។

    ជាមួយគ្នាលោកមាសវុធប្រធានគណ:កម្មធិការផ្សារសាមគ្គីបានប្រកាសអោយបងប្អូនប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារនេះបើសង្ស័យថាអ្នកលក់ថ្លឹងមិនគ្រប់ត្រូវយកមកថ្លឹងជញ្ជីងគំរូដែលដាក់នៅក្នុងផ្សារហើយត្រូវរាយការណ៍ជូនទីចាត់ការផ្សារជាបន្ទាន់ដើម្បីហៅអ្នកលក់មកអប់រំ។

    ក្នុងការចុះត្រួតពិនិត្យនេះដែរពលរដ្ឋមានការរីករាយនិងសាទរយ៉ាងខ្លាំងព្រោះការទិញដូរ របស់ពួកគាត់មានទំនុកចិត្តអស់បារម្ភរឿងអ្នកលក់កេងឬស៊ីភ្នែកជញ្ជីងទៀតហើយ។

    សូមបញ្ជាក់ថា ស្ថានីយ៍លក់ប្រេងឥន្ធនៈមានចំនួន ៣៥ កន្លែង និងលានហាលទិញកសិផលមានចំនួន៤៩ ដោយឡែកជញ្ជីងនៅផ្សារមានចំនួន២៥០ជញ្ជីង៕

    spot_img

    អត្ថបទទាក់ទង

    spot_img