More

    ស្រូវទុំម្ចាស់មិនទាន់បានច្រូតជាងកន្លះហិកតារ ត្រូវបានភ្លើងឆេះអស់ដោយពុំដឹងពីមូលហេតុ

    spot_img

    (ឧត្តរមានជ័យ)ដីស្រែមួយកន្លែង ខណៈពេល ស្រូវកំពុងទុំ ដល់ម្ចាស់ពុំទាន់បានច្រូតក៏ត្រូវភ្លើងឆេះ អស់ជាងកន្លះហិកតាដោយពុំដឹងមូលហេតុដែលករណីនេះបានកើតឡើង ក្នុងភូមិត្នោតសង្កាត់បន្សាយរាក់ក្រុងសំរោងខេត្តឧត្តរមានជ័យ ។

    បើតាមការឲ្យដឹងពីលោកស្រី រិនគឹមហ៊ានមេភូមិត្នោត បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ថា  នៅក្នុងភូមិរបស់គាត់ពិតជាមានករណី ភ្លើងឆេះស្រូវអស់ជាងកន្លះហិកតាពិតប្រាកដមែន ហើយដីចំណុចខាងលើនេះ គាត់ពុំដឹងថាម្ចាស់រស់នៅ ទីណានោះទេហើយការដែលភ្លើងឆេះ ស្រូវដែលលពុំទាន់ច្រូតនេះដែរក៏ មិនដឹងអំពីមូលហេតុឲ្យច្បាស់លាស់នោះដែរ។

    លោកស្រីមេភូមិដដែលបានអះអាងបន្តថាតាមគាត់ដឹង អាចមកពី បងប្អូនប្រជាពលរដ្ឋ ដុត ព្រៃតាមភ្លឺស្រែដែលនៅជាប់គ្នាក្នុងវាលស្រែនោះ ហើយភ្លើងក៏អាចឆេះរាលដល់ ស្រែដែលកំពុងតែស្រូវទុំនោះតែម្ដងក៏មិនច្បាស់ដែរ ដោយឡែកការឆេះស្រូវនេះអាច ឆេះកាលពីយប់។

    សូមជម្រាបថាបើតាមប្រភពពីអ្នកភូមិដែលរស់នៅជាប់នឹងស្រែដែលត្រូវភ្លើងនោះបានបញ្ជាក់ថាស្រែនេះបើតាមគាត់ដឹងឮថាម្ចាស់គេ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ក្រុងសំរោងខេត្តឧត្តរមានជ័យដោយឡែក ទាក់ទិនទៅនឹង ការឆេះ ស្រូវនេះផងដែរ ក៏លោកពុំអាចដឹងច្បាស់នោះដែរ តែនេះសំណាងល្អហើយដែលភ្លើងឆេះអស់ប៉ុណ្ណឹងមិនរាលដាលដល់ស្រូវទុំ ស្រែនៅជិតនឹងទៀតប្រសិនបើភ្លើងឆេះមិនរលត់ទៀតអាឆេះចរាលដាលដល់ ស្រូវអ្នកជិតខាងរាប់ពាន់ហិកតាដែលមិនទានើច្រូត ជាក់ជាពុំខានឡើយ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img