More

    ការវិនិយោគនៅខេត្តព្រះសីហនុ ហាក់កម្រើកឡើងវិញ  ខណៈពេល ក្រុមហ៊ុនធំៗមួយចំនួនកំពុង បើកដំណើរការ

    spot_img

    ខេត្តព្រះសីហនុ÷ថ្លែងក្នុងពិធីបើកសម្ពោធ ដំណើរការ គម្រោងរបស់ក្រុមហ៊ុន Bay of Light លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញអារម្មណ៍ក្នុងក្តីមោទន:ថា សម្រាប់ខេត្តព្រះសីហនុ ពិតជាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានមក បណ្តាក់ទុននៅខេត្តព្រះសីហនុ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍខេត្តព្រះសីហនុឲ្យសាកសមជាតិខេត្តឆ្លាតវៃ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
    លោក គង់ វិតាណៈ បានថ្លែងបន្ថែមថា វត្តមានរបស់ក្រុមហ៊ុន
    Bay of Light លោកសូមចូល
    រួមអបអរសាទរដោយស្មោះចំពោះ ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា
    ចក្រកម្ពុជា។ ផ្លូវមេរបស់គម្រោង Bay of Light បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែ មានភាពទាក់ទាញ់ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្ដល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិសទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តនូវវីរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា រយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋាន អន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈ នាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្តបានទាក់ទាញភ្ញៀវទេសចរមក កម្សាន្តសប្បាយយ៉ាងច្រើនកុះករ។

    លោក Jimmy He នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន បានមានប្រសាសន៍ថា ការកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមហ៊ុន Canopy Sands Development Co., Ltd. និងកម្មករកម្ពុជាចំនួន 1,000 នាក់ ការងារហេដ្ឋារចនាសម្ព័ន្ធដល់ដំណាក់កាលទី 1 & 2 នៃ Bay of Lights សាងសង់ដោយក្រុមហ៊ុន China Railway No.2 Engineering Group Co., Ltd. បានដឹកនាំដោយជោគជ័យក្នុងពិធីសម្ពោធថ្ងៃនេះ ហើយក្នុងនាមបុគ្គលិកទាំងអស់នៃ CREGC ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការបើកដំណើរការដោយរលូន។
    ក្នុងឱកាសដ៏មានសារៈសំខាន់នេះ CREGC សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋបាលខេត្តព្រះសីហនុ ចំពោះការដឹកនាំ និងការយកចិត្តទុកដាក់ចំពោះ CSD សម្រាប់បញ្ជា និងជំនួយ និងជាពិសេសចំពោះកម្មករ និងបុគ្គលិកបច្ចេកទេសកម្ពុជា ដែលបានខិតខំបំពេញការងារ។ ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគាត់ទាំងអស់គ្នា ការងារហេដ្ឋារចនាសម្ព័ន្ធដល់ដំណាក់កាលទី១ និងទី២ នៃឈូងសមុទ្របានយកឈ្នះលើសីតុណ្ហភាពខ្ពស់ និងរដូវវស្សា ហើយបានដឹកនាំដោយជោគជ័យក្នុងពិធីបើកផ្លូវចូល៕ដោយ៖វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img