More

    ជនជាតិចិនម្នាក់ត្រូវបានជនមិនស្គាល់មុខមួយក្រុមជិះរថយន្តមកបុកខ្ទប់ហើយចាប់ចងរុញចូលក្នុងរថយន្តបើកគេចខ្លួនបាត់ដោយពុំទាន់ដឹងពីមូលហេតុ.!

    spot_img

    ខេត្តព្រះសីហនុ:មានករណីហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងជនជាតិចិននិងជនជាតិចិនដូចគ្នាបានធ្វើសកម្មភាពចាប់យាយខ្នងជនជាតិចិនហើយរុញចូលក្នុងរថយន្តរួចជិះគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប៉ុន្មាន 11 និង 30 នាទីយប់ថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2023 នៅក្បែរអង្គការម្លប់តាប៉ាងស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

    លុះមកដល់វេលាម៉ោង 6 និង 0 នាទីព្រឹកថ្ងៃទី22 ខែវិច្ឆិកាឆ្នាំ២០២៣ជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញ នៅត្រង់ចំណុចភូមិគគីឃុំវត្ត្រាងស្រុកព្រៃនប់ខេត្តនិងក្រុងព្រះសីហនុ។(ម្តុំក្បែរផ្ទះអភិបាលខេត្ត)នៅក្នុងកូនប្រឡាយចិញ្ចើមផ្លូវមួយកន្លែងដែលដៃជាប់ខ្នោះ ក្នុងស្ថានភាពទ្រោមតែនៅមានជីវិតនៅឡើយ។

    យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងជា បឋម ថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ មានក្រុមចិន និងក្រុមចិនមានការឈ្លោះគ្នាយ៉ាងខ្លាំង នៅចំណុចទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ លុះព្រឹកឡើង មានការចាប់ចងជនជាតិចិនម្នាក់ យកទៅបោះចោលនៅប្រឡាយ ក្នុង ឃុំបិតត្រាំង ស្រកព្រៃនប់។ ជុំវិញករណីនេះផងដែរ គេនៅមិនទាន់ដឹងមូលហេតុដែលឈានដល់ ការវាយខ្នោះយកទៅទម្លាក់ចោលនោះទេ។

    ដោយឡែកបើយោងតាមប្រភពមានដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងជា(បឋម)ថា នៅវេលាម៉ោងប៉ុន្មាន 11 និង 30 នាទីយប់ថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2023 នៅក្បែរអង្គការម្លប់តាប៉ាងស្ថិតក្នុងភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ មានហេតុការណ៍មួយកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាក់ ឡង់គ្រឹសស័រ ពណ៌ខ្មៅពុំចាំផ្លាកលេខ មានគ្នាចំនួនប្រមាណ 4 ទៅ 5 នាក់ បានបើករថយន្ត បុកជញ្ជាំងផ្ទះនៅជាប់ចិញ្ចើមផ្លូវ ហើយទាញមនុស្សចូលទៅក្នុងរថយន្តរួចក៏បើកចេញទៅ។រហូតព្រឹកឡើងទើបឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថាបានប្រទះឃើញជនជាតិចិនម្នាក់ ត្រូវគេវាយខ្នោះចងឆ្នាំផ្សេងយកទៅទម្លាក់ចោលក្បែរផ្ទះឯឧត្តមអភិបាលខេត្ត។

    ដោយឡែកជុំវិញករណីនេះយើងពុំទាន់ទទួលបានរបាយការណ៍ក៏ដូចជាការបំភ្លឺជាក់លាក់ពីសមត្ថកិច្ចនៅឡើយទេ ព្រោះសមត្ថកិច្ច អះអាងថាករណីនេះកំពុង ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យដើម្បីយកមកអនុវត្តទៅតាមនិតិវិធីច្បាប់។

    បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេកដោយមានការការពារយ៉ាងម៉ត់ចត់ពីសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ។

    spot_img

    អត្ថបទទាក់ទង

    spot_img