More

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញប្រគល់ឯកសណ្ឋានថ្មីជូនមន្រ្តីជាប់កិច្ចសន្យាសរុប៣០០នាក់

    spot_img

    ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូនមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក្នុ ងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះគឺមានការគាំទ្រពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យាបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

    ឯកឧត្តមស្នងការ ក៏បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះបងប្អូនមន្រ្តីជាប់កិច្ចសន្យាដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការបំរើការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញប្រកបដោយស្មារតីទទួលខុសត្រូវជាពិសេសជួយសម្រួលចរាចរណ៍ដោះស្រាយការកកស្ទះនាំឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពប្រសើរ។ក៏បានណែនាំឱ្យខិតខំបំពេញការងារអនុវត្តឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img