More

    ពិតជាសំណាងក្នុង១ពាន់គ្រោះថ្នាក់ឡានធុនធំបើកក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងបុកគោយន្តកន្ត្រៃធ្លាក់ប្រឡាយបាស់ជើងច្រងាង

    spot_img

    (ឧត្តរមានជ័យ)មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានកូរ៉េធុនធំដឹកស្វាយពណ៌ស១គ្រឿងពាក់ស្លាកលេខ កំពង់ចាម.3A.4768 បើកបរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចផ្លូវកោងក៏បានរ៉េចង្កូតបុកជាមួយនឹងគោយន្តកន្ត្រៃដែលឈប់ចតនៅលើដងផ្លូវចំពីក្រោយបុើងចូលប្រឡាយទឹកបាស់ជើងច្រង៉ាងដោយឡែកគោយន្តដាច់ចេញពីកន្ទុយតែសំណាងល្អម្ចាស់គោយន្តកន្ត្រៃលោតចេញទាន់ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង៥និង៣០នាទីនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់ចំណុច ផ្លូវកោងមួយកន្លែងក្នុងភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

    បើតាមប្រភពពីអ្នកបើកគោយន្តកន្ត្រៃផ្ទាល់បានបញ្ជាក់ប្រាប់ថា មុនដំបូងឡើយគាត់បានបើកគោយន្តចេញពីចំការឆ្ពោះទៅផ្ទះវិញ លុះក្រោយមកទៀត គោយន្តនោះក៏អស់ប្រេងហើយបានឈប់អែបខាងដើម្បីចាក់ប្រេង បន្ទាប់មកក៏បានប្រទះឃើញពីចម្ងាយមានឡានកូរ៉េបើកគោលដៅពីជើងឆ្ពោះមកត្បូងយ៉ាងលឿនស្លេវ រ៉េចង្កូតទៅលិច ទៅកើត ខណ:នោះក៏បានបើកមកបុកចំគោយន្តគាត់ពីក្រោយតែម្តងធ្វើឲ្យដាច់ចេញពីគ្នា ក្បាលដោយក្បាល កន្ទុយដោយកន្ទុយ តែសំណាងហើយគាត់ឃើញសភាពបែបនេះមានការភ័យក៏លោតចេញពីគោយន្តទាន់កុំអីអាចគៀបជាប់បត់កស្លាប់ជាមួយគោយន្តបាត់ទៅហើយ។

    យោងតាមការលើកឡើងពីប្រជាការពារភូមិនៅកន្លែងកើតហេតុផ្ទាល់ បានបញ្ជាក់ថា នៅលើផ្លូវជាតិលេខ៦៨សព្វថ្ងៃនេះ ជារៀងរាល់ថ្ងៃ សង្កេតឃើញថា ចំពោះឡានធុនធំដឹកទំនិញគ្រប់ប្រភេទ ដូចជាឡានសណ្តោងរុឺម៉ករបស់ក្រុមហ៊ុនថៃដឹកដំឡូងមីវិញ តែងតែបើកបរលឿនៗ ហើយមួយវិញទៀត រដូវនេះជារដូវមួយនៃប្រមូលផលដំណាំស្រូវរបស់ប្រជាកសិករផង ចឹងឡានធំៗប្រភេតខ្នាតយក្សច្រើនណាស់ បើកមួយៗថ្ងៃពីព្រឹកដល់យប់។

    សូមជម្រាបថា ក្រោយកើតហេតុរួចក៏ឃើញមានប្រជាការពារភូមិ ចេញមកអន្តរាគមន៏ជួយសម្រួលចរាចរណ៏ដើម្បីកុំឲ្យស្ទះផ្លូវ ក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ធ ចំណែកម្ចាស់គោយន្តកន្ត្រៃបានហៅគោយន្តកន្ត្រៃផ្សេងទៀតមកអូសឡើងលើផ្លូវវិញ ដោយឡែករថយន្តបង្កហេតុវិញបានស្វាតើស្វែងដើររកឡានស្ទូច ត្រាក់ទ័រ គេដើម្បីអូសឡើងលើផ្លូវវិញ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img