More

    ឡានសេរីទំនើបម៉ាកធុនរ៉ាបើកលឿនដូចហោះបុកម៉ូតូមួយគ្រឿងពីក្រោយចំយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ហើយហាមអ្នកកាសែតមិនឲ្យថតរូបទៀត

    spot_img

    (ឧត្តរមានជ័យ)មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជាមួយនិងម៉ូតូ បុើងអូសជិត១០០ម៉ែត្រខ្ទិចដូចចេកចៀនបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលករណីនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣ត្រង់ចំណុចភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមប្រភពពីសាក្សីរស់នៅក្បែរទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនគាត់បានឃើញ ឡានស៊េរីទំនើបម៉ាកតូយ៉ូតាធុនរ៉ាពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ.2.BP.7239 បើកបរស្របទិសគ្នាពីត្បូងទៅជើងយ៉ាងលឿនស្លេវហើយក៏បានបុកម៉ូតូវ៉េវមួយគ្រឿងចំពីក្រោយ លាន់ស្នូរតែប្រាវ ខណ:ពេលនោះគាត់ចេញមកមើល ឃើញមនុស្សម្នាក់ដេកស្តូក បន្ទាប់មកទៀតអ្នកភូមិចេញមកមើល ហើយរាយការណ៏ទៅសមត្ថកិច្ចមកជួយអន្តរាគមន៏៕

    ប្រភពដដែលបានបញ្ជាក់បន្ថែមថា បន្ទាប់ពីសមត្ថកិច្ចមូលដ្ធានមកដល់កន្លែងកើតហេតុ ក៏ពិនិត្យឃើញថា បុរសម្នាក់ដែលជិះម៉ូតូវ៉េវដែលត្រូវឡានបុកនោះដោយសាររងរបួសធ្ងន់ធ្ងរពេកក៏ស្លាប់នៅនឹងកន្លែងកើតហេតុ តែម្តង ។បើតាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹងថា បុរស ជាជនរងគ្រោះ ដែលស្លាប់ជិះម៉ូតូវ៉េវ អត់ស្លាក រស់នៅ ភូមិអូរខ្ចៅសង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្ដរមានជ័យ។

    គួររំលឹកថា បើតាមការអះអាងពីអ្នកសារពត៌មានប្រចាំខេត្តម្នាក់បានប្រាប់ឲ្យដឹងថា នៅពេលពួកគាត់ចុះទៅថតផ្តិតយករូបភាពពីសកម្មភាពគ្រោះថ្នាក់ចរាចរណ៏ឡានបុកមនុស្សស្លាប់ ក៏មានបុគ្គលជាម្ចាស់ឡានសេរីទំនើបរូបនោះបានចេញមកប្រើសំដីក្អេងក្អាងហាមអ្នកកាសែតមិនអនុញាតិឲ្យថតឡានគេទៀតផង។

    សូមជម្រាបថា ក្រោយកើតហេតុរួចសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងទីតាំងកើតហេតុហើយនិងឃាត់រថយន្ត នឹងពិនិត្យមើលទីតាំងកើតហេតុនិងជួយ ធ្វើអន្តរាគមន៍យកវត្ថុតាងចេញពីលើផ្លូវហើយ វាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រាះយកទៅធ្វើបុណ្យតាមប្រពៃណី។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img