More

    ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

    spot_img

    នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

    ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
    ១-ឈ្មោះគៀង ចៅសំ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។
    ២-ឈ្មោះសុខ វណ្ណ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។
    ៣-ឈ្មោះឌីន ប៉ូលី ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។

    វត្ថុតាងដកហូត៖ សោសៀរលេខ៨ ចំនួន០១ដើម, ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន០៤ដើម, សរសៃលួសកែច្នៃ ចំនួន០១ដើម, ផ្លាកលេខរថយន្តចំនួន០២សន្លឹក ភ្នំពេញ 2AU2068។

    បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img