More

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    spot_img

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

    គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4Eមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧លាននាក់។

    តាមរយៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះមិនត្រឹមតែបានទទួលការចាប់អារម្មណ៍ពី ប្រជាពលរដ្ឋក្នុងស្រុកនោះទេ គឺមានភាពល្បីល្បាញដល់អន្តរជាតិរហូតដល់មានសារព័ត៌មានល្បីៗចំនួន ៥ បានចុះផ្សាយអំពីព្រលាន្តយន្តហោះមួយនេះ ដែលក្នុងនោះរួមមាន ៖

    ១. សារព័ត៌មានអាមេរិក CNN បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានចំណងជើងថា៖ “ព្រលានយន្តហោះថ្មី និងធំជាងគេបំផុតរបស់កម្ពុជា បើកនៅខេត្តសៀមរាប ជាច្រកចូលអង្គរវត្តដែលបានចុះបញ្ជីដោយយូណេស្កូ”។

    ២. សារព័ត៌មានអាមេរិក Medium បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានចំណងជើងថា “ ស្វែងយល់ពីភាពល្អ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប”។

    ៣. សារព័ត៌មានអាមេរិក Fox News បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា “ កម្ពុជាបើកព្រលានយន្តហោះអន្តរជាតិថ្មីនៅជិតប្រាសាទអង្គរវត្ត”។
    ៤. សារព័ត៌មានតំបន់អឺរ៉ុប euronews បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលមានចំណងជើងថា “ចង់ទៅលេងអង្គរវត្តទេ? អាកាសយានដ្ឋានថ្មី និងធំជាងគេបំផុតរបស់កម្ពុជា អាចនឹងបង្កភាពងាយស្រួលជាងមុន”។

    ៥. សារព័ត៌មានអូស្រា្តលី Couriermail បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ពីវិស័យទេសចរណ៍នៅកម្ពុជា និងបានលើកឡើងពីផលវិបាកនៃទេសចរណ៍មួយចំនួន ក្នុងខេត្តសៀមរាប ក្រោយវិបត្តិជំងឺនិងសេដ្ឋកិច្ចដោយសារសង្រ្គាមសកលលោកមួយចំនួន ប៉ុន្តែ ខេត្តដ៏ផូរផង់មួយនេះមានក្តីសង្ឃឹមឡើងវិញក្រោយព្រលានយន្តហោះថ្មីបានបើកដំណើរការ៕

    spot_img

    អត្ថបទទាក់ទង

    spot_img