More

    លោកយាយលោកតាចាស់ជរាគ្មានទីពីងទទួលអំណោយមនុស្សធម៌ពីមូលនិធិចាស់ជរារបស់ ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ

    spot_img

    (ប៉ៃលិន)ក្រុមការងារមូលនិធិចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មានអាយុកាល ជាង ២០ឆ្នាំហើយ ទោះបីស្ថិតនៅស្ថានភាពដំណាក់កាលណាក៏ដោយក្រុមការងារ និងម្ចាស់មូលនិធិឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នៅតែតស៊ូបន្តដំណើរទៅមុខ ដោយមិននឿយហត់ ដោយសារ ចង់ឃើញស្នាមញញឹម លោកពុក អ្នកម្តាយ ចាស់ជរាគ្មានទីពឹង គ្មានសាច់ញាតិ ដើម្បីពឹងផ្អែក អោយមានក្តីសង្ឃឹមឡើងវិញ ។

    ជាក់ស្តែងនៅព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិចាស់ជរាគ្មានទីពឹងប្រចាំខែ ប្រគល់ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ក្នុងម្នាក់ ១០ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន៕

    spot_img

    អត្ថបទទាក់ទង

    spot_img