More

    ពន្ធនាគារខេត្ដកណ្ដាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ២៥នាក់ ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍

    spot_img

    ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ វាយតម្លៃស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន៥ សម្រាប់ធ្វើជាកម្មវត្ថុក្នុងការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងនោះរួមមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣/ពិធីបុណ្យវិសាខបូជា ៤/ពិធីបុណ្យឯករាជ្យជាតិ និងទី៥គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

    ឯកឧត្តម ណុប ដារ៉ា បានស្នើ ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌ និងមានតម្លាភាព ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតទាំងនោះ ត្រូវធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលសាកសមនឹងទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ពោលគឺជាទណ្ឌិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការតាំងចិត្តកែប្រែខ្លួនជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ និងសង្គមទាំងមូល។

    ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ក្នុងកិច្ចប្រជុំស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសនេះ គឺបានប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ មិនលំអៀង និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ពីព្រោះរាល់ការចំរេចលើកលែង និងបន្ធូរបន្ថយទោស គឺយើងបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងមានការឯកភាពគ្នា។

    លោកឧត្តមអគ្គានុរក្ស ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ មានទណ្ឌិត ១២នាក់ ត្រូវបានអង្គប្រជុំសំរេច បន្ធូរបន្ថយទោសរយៈពេល ៣ខែ ចំនួន ១៦នាក់ ស្រី០១នាក់និងបន្ធូរបន្ថយទោសរយៈពេល ០៩ខែ ចំនួន ០៦ នាក់ ស្រីគ្មាន ស្នើសុំបន្ធូរបន្ថយទោស១២ខែ ចំនួន១នាក់ ស្រីគ្មាន ស្នើសុំលើកលែងទោសចំនួន២នាក់ ស្រីគ្មាន។

    លោកបានឱ្យដឹងទៀតថា៖ សម្រាប់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៤ មានទណ្ឌិត ២០នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ជាលទ្ធផលអង្គប្រជុំសំរេច បន្ធូរបន្ថយទោសរយៈពេល ០៣ខែ ដល់ទណ្ឌិតចំនួន ១៥នាក់ ស្រី ១នាក់ស្មើ៩៣ភាគរយ និងសំរេចបន្ធូរបន្ថយទោសរយៈពេល ០៦ខែ ដល់ទណ្ឌិតចំនួន ៤នាក់ស្មើ៦៦ភាគរយ បន្ធូរបន្ថយទោសរយៈពេល ០៩ខែគ្មាន បន្ធូរបន្ថយទោសរយៈពេល ១២ខែ មិនឯកភាព ទណ្ឌិតស្នើលើកលែងទោសចំនួន១នាក់ស្មើ៥០ភាគរយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img