More

    ផ្លូវក្នុងទីប្រជុំជនដែលរងខូតដោយសារកត្តាជំនន់ទឹកភ្លៀងត្រូវបានរដ្ធខេត្តឲ្យមន្ទីរជំនាញពន្លឿនក្នុងការជួសជុលធ្វើសារជាថ្មីឡើងវិញ

    spot_img

    (ឧត្តរមានជ័យ)គ្រឿងចក្រជាច្រើនគ្រឿងបានសម្រុកធ្វើការស្ថាបនាជួសជុលធ្វើផ្លូវដែលរងខូតក្នុងតំបន់ទីប្រជុំជនដោយកន្លងមកផ្លូវចំណុចនេះគ្រលីក គ្រឡុក ជាច្រើនកន្លែងពិបាកក្នុងការដំណើររបស់បងប្អូនប្រជាពលរដ្ធ ស្ថិតនៅផ្លូវភ្លោះខាងលិចស្រះបឹងស្នោរ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមប្រភពពីក្រុមការងារស្ថាបនាផ្លូវថ្នល់បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៣ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមប៉ែនកុសល្យ អភិបាលខេត្តតែងតែគិតគូរនូវហេដ្ធារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងការខូចខាត ហើយបន្ទាប់ពីមេឃរាំងពុំសូវមានភ្លៀងជាច្រើនថ្ងៃរួចមកឯកឧត្តមបានចាត់បញ្ជាភ្លាមឲ្យក្រុមការងារប្រញាប់ប្រញាល់យកគ្រឿងចក្រមកភ្ជួរគៀរផ្លូវកៅស៊ូចាស់ចេញ ហើយធ្វើការជួសជុលអ៊ុតចាក់កៅស៊ូឡើងវិញ មួយវិញទៀតឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ពេលធ្វើផ្លូវឲ្យត្រូវតាមលក្ខណ:បច្ចេកទេសស្របតាមស្តង់ដា រឹងមាំប្រើប្រាស់បានយូអង្វែងដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាពលរដ្ធទូទៅបានធ្វើដំណើរជាធម្មតាវិញ។

    ក្រុមការងារស្ថាបនាផ្លូវថ្នល់បានបញ្ជាក់ប្រាប់បន្ថែមថា ផ្លូវដែលរងខូតដោយសារជំនន់ទឹកភ្លៀងត្រង់ចំណុចខាងលើនេះមានទទឹង៦ម៉ែត្រប្រវែងប្រមាណជាជិត៥០០ម៉ែត្រ ហើយជាក់ស្តែងក្រុមការត្រូវភ្លួរផ្លូវកៅស៊ូចាស់ចេញដោយធ្វើជួសជុលថ្មីអ៊ុតចាក់កៅស៊ូ ប្រភេទBDST។

    សូមជម្រាបថា បន្ទាប់ពីទឹកស្រកហើយមេឃរាំងទៅវិញដោយពុំមានភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមាជ័យ ជាក់ស្តែងក្នុងកិច្ចប្រជុំរបស់រដ្ឌបាលផ្ទាល់ ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តតែងតែបានជម្រុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ មន្ទីរសាធារណ:ការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៏ជនបទ មន្ទីរធនធានទឹកនិងឧតុនិយម ត្រូវពង្រឹងបន្ថែមចុះត្រួតពិនិត្យសិក្សាមើលធ្វើជារបាយការណ៏ច្បាស់លាស់ចំពោះផ្លូវដែលរងខូចនៅតាមភូមិឃុំស្រុកគ្រប់បណ្តាក្រុងស្រុកទាំង៥ចំណុះឲ្យខេត្តឧត្តរមានជ័យធ្វើការជួសជុលសារជាថ្មីឡើងវិញដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធក៏ដូចជាការដឹកជញ្ជូនផលដំណាំផ្នែកកសិកម្ម ដំឡូងមី ស្រូវ ពោត បន្លែបង្ការផ្សេងជាដើម។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img